Ad Code

តាម​ទាន់​ប្ដី​មាន​ប្រពន្ធចុង​ជា​លើក​ទី​២​ ផ្ទុះ​ទំនាស់​ពាក្យសម្ដី​បែកផ្សែង​ផ្អើល​សមត្ថកិច្ច



ភ្នំពេញ ៖ លោក​ប្ដី​កំហូច​មាន​ប្រពន្ធ​និង​កូន​ពីរ​នាក់​ស្ទើរ​ពេញ​កំលោះ​ក្រមុំ​ទៅ​ហើយ​តែ​លោក​ប្ដី​ម្នាក់​នេះ​នៅតែ​មាន​ចិត្ត​លបលួច​ទៅ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ផ្សេង​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ​ទើបតែ​ពេលនេះ​ ប្រពន្ធដើម​តាម​ទាន់​ជា​លើក​ទី​២ ​ក៏​ផ្ទុះ​ទំនាស់​ពាក្យសម្ដី​យ៉ាង​ស្រៀវស្រាញ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅ​នាំ​ភាគី​ទាំង​បី​មក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ស្ថិតនៅ​ផ្ទះ​ខាង​ស្រី​កំណាន់​នៅក្នុង​សង្កាត់កា​កាប​១ ខណ្ឌពោធិ៍សែនជ័យ។



ស្ត្រី​ជា​ប្រពន្ធ​ដើម​បាន​ប្រាប់​ឲ្យ​ដឹង​ថា រវាង​រូប​នាង​និង​ប្ដី​បាន​រៀបការ​ពេញ​ច្បាប់​និង​បាន​ចាប់​ដៃ​គ្នា​រកស៊ី​ជាមួយគ្នា​រាប់​ឆ្នាំ​មក​ហើយ ថែមទាំង​មានកូន​២​នាក់​នៅក្នុង​បន្ទុក​ទៀត​ផង ​ដោយ​សព្វថ្ងៃ​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​កូនៗ រស់នៅក្នុង​បន្ទប់​ជួល​នៅ​ភូមិ​ទួល​ពង្រ ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដោយ​សព្វថ្ងៃ​ប្តី​កំហូច​ខាងលើ​តែងតែ​រកស៊ី​នៅ​ខាងក្រៅ​រហូត​ដោយ​ឲ្យ​នាង​ជា​ប្រពន្ធ​នៅតែ​មើលថែ​កូន​នៅ​បន្ទប់​ជា​រៀងរាល់ថ្ងៃ ដោយ​ប្តី​ជា​អ្នកម៉ៅការ​ដឹក​កម្មករ​ដាក់​តាម​រោងចក្រ​ជាមួយ​ថៅកែ​ផ្សេង​មិនសូវមាន​ពេល​ចូល​ផ្ទះ​ឡើយ​។



ប្រភព​បន្ដ​ថា តាមពិត​លោក​ប្ដី​រូប​នេះ បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​កំណាន់​ថ្មី​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ហើយ​ស្ត្រី​ជា​ប្រពន្ធដើម​ក៏​ធ្លាប់​បាន​តាម​ទាន់​សកម្មភាព​នេះ មួយ​លើក​មក​ហើយ​ដែរ​គ្រាន់តែ​ពេលនោះ​ឈ្លោះប្រកែក​គ្នា​តិចតួច​តែប៉ុណ្ណោះ​ ក៏​រំសាយកំហឹង​ទៅវិញ​ព្រោះ​គិតថា​ក្រែង​លោក​ប្ដី​កែខ្លួន ហើយ​លោក​ប្ដី​ក៏បាន​និយាយ​ថា ​ខ្លួន​ឈប់​ទាក់ទង​នាង​ក្រោយ​នោះ​ដែរ តែ​គាត់​និយាយ​តែ​មាត់​ដើម្បី​លួងលោម​ប្រពន្ធ​កូន​កុំ​ឲ្យ​ខឹង​តែប៉ុណ្ណោះ​តាមពិត​លោក​ប្ដី​នៅតែ​បន្ដ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​នាង​ក្រោយ​នោះ​ជាប្រចាំ ​ហើយ​លោក​ប្ដី​ចេះ​តែ​មាន​ចរិត​ប្លែក​ដោយ​ចេះ​យកចិត្ត​ប្រពន្ធ​កូនជាង​លើក​មុន​ឆ្ងាយ​ណាស់​ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ស្ដ្រី​ជា​ប្រពន្ធដើម​មានការ​ងឿង​ឆ្ងល់​និង​កើតការ​សង្ស័យ​ជាខ្លាំង។



ប្រភព​បន្ដ​ថា ​ដោយមាន​ការសង្ស័យ​ទៅ​នឹង​ទង្វើ​របស់​នាង​ក៏​ចាប់ផ្ដើម​ដាក់​ផែនការ​តាមដាន​រហូត​មកដល់​ថ្ងៃ​កើតហេតុ​នេះ ក៏​ប្រទះឃើញ​បុរស​ជា​ប្តី​បាន​មក​ដេក​ស្នាក់​នៅផ្ទះ​របស់​ស្រី​កំណាន់​ជាមួយគ្នា​យ៉ាង​ល្អូកល្អើន​ទៅវិញ ទើប​ស្ត្រីប្រពន្ធ​ដើម​ទ្រាំ​មិនបាន​ក៏​កើត​ជម្លោះ​ជេរ​បញ្ចោរ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើលឆោឡោ​ជា​លើក​ទី​២​ម្តង​ទៀត​ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឲ្យ​នាំ​ទាំង​បី​ទៅ​សាកសួរ ប៉ុស្តិ៍​កា​កាប​១​តែម្ដង ប៉ុន្ដែ​មិន​ទាន់​មាន​ដំណោះស្រាយ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu