ប្រទេសកូរ៉េ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានចូលរួម ប្រកួតកីឡាវាយកូនគោលប្រមូល មូលនិធិមនុស្សធម៌ពីវិស័យ ឯកជនកូរ៉េ ដើម្បីបង្កើត មជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវជនតាមបណ្ដាប្រទេសអាស៊ាន និងអាស៊ីខាងត្បូង។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ឡុង ឌីម៉ង់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានឲ្យដឹងថា “លោកបានចូលរួមប្រកួតកីឡាវាយកូនគោលប្រមូលមូលនិធិមនុស្សធម៌ពីវិស័យឯកជនកូរ៉េ Asian Friendship Golf Tournament ដើម្បីយកទៅជួយបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវជន Asia Youth Training Center តាមបណ្ដាប្រទេសនៅអាស៊ាន និងតំបន់ អាស៊ីខាងត្បូង ដែលក្នុងនោះ កម្ពុជាក៏នឹងបង្កើតឡើងនាពេលខាងមុខនេះដែរ ដោយលោកនឹងផ្ដល់កិច្ចសហការសម្របសម្រួលជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មានបងប្រធាន ហ៊ុន ម៉ានី ជាប្រធាន”។
ជាមួយគ្នា លោក ឡុង ឌីម៉ង់ ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ខណៈចូលរួមប្រកួតវាយកូនគោលនោះថា “ឡូយណាស់ ខ្ញុំថ្ងៃនេះ បានលេងក្នុងក្រុម ជាមួយកញ្ញា Cho Yeon-hee ដែលជាកីឡាការិនីអាជីព professional របស់កូរ៉េផងដែរ៕
Source: Kampuchea Thmey Daily
0 Comments