Ad Code

ខ្សែការពារ រស់ សំអឿន ត្រូវការ​ពេល​បន្ថែម​ដើម្បី​សម្រាក​ព្យាបាល​របួស​ដាច់​សរសៃ​ជង្គង់​របស់ខ្លួន



​ខ្សែការពារ រស់ សំអឿន ដែលជា​សមាជិក​ក្នុង​ក្រុម​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) កំពុងតែ​សម្រាក​ព្យាបាល​របួស​ជង្គង់​របស់​ខ្លួន ក្នុង​រយៈពេល​វែង​មួយ ក្រោយ​វៈ​កាត់​ដោយ​ជោគជ័យ​នៅ​ប្រទេស​វៀតណាម ខណៈ​ក្លិប​ទើបតែ​បានសម្រេច​បន្ត​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​ជាមួយ​រូបគេ​។

របួស​របស់​កីឡាករ រស់ សំអឿន តាំងពីដើម​ជើង​ទី​២​មក​ម្ល៉េះ​នៅពេល​ហ្វឹកហាត់​ជាមួយ​ក្រុម ហើយ​ស្ថានភាព​របួស​នេះ​គឺ​វា​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់​ក្រុម​ក្នុងការ​ប្រជែង​ទាំង​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពីពេល​ថ្មីៗ​ផងដែរ​។ ក្រោយ​វៈ​កាត់​កាលពី​ចុងខែ​សីហា កន្លងទៅ​កីឡាករ រស់ សំអឿន បានលើកឡើង​ថា ​របួស​របស់​ខ្លួន​ត្រូវការ​ពេល​សម្រាក​ចន្លោះ​ចាប់ពី​៨​ទៅ​១២​ខែ​ទើប​អាច​ជា​សះស្បើយ​និង​ចូល​ទីលាន​ប្រកួត​បាន​ឡើងវិញ​។ របួស​នេះ​បាន​ធ្វើ​ឲ្យ​រូបគេ​ស្ថិតនៅ​ក្រៅបញ្ជី​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ​។



​កីឡាករ រស់ សំអឿន បាន​លើក​ឡើង​ថា «​របួស​ខ្ញុំ​អាច​ថា​ជា​បាន​បណ្តើរៗ​ហើយ​។ ខាង​ពេទ្យ​គេ​អោយ​យើង​តមចំណី​អាហារ​។ គេ​ថាបើ​ចង់​បន្តដំណើរ​ក្នុង​អាជីព​បាល់ទាត់​ទៀត​គឺ​ត្រូវតែ​ពឹង​លើ​ខ្លួនឯង​។ ១​ខែម្តង ពេទ្យ​គេ​ណាត់​ទៀត ដោយ​ត្រូវ​ត្រួតពិនិត្យ​ឱ្យធ្វើ​ច​ល​រនា​មួយចំនួន​ខ្លះ​។ ថ្មីៗ​នេះ​ក្លិប​បាន​ចុះ​កិច្ចសន្យា​២​ឆ្នាំ​ទៀតហើយ​។ ខ្ញុំ​មិន​ច្បាស់​ពី​អនាគត​ថា​ម៉េច​ទេ តែ​យើង​ត្រូវ​ប្រឹង​ខ្លួនឯង​។ ចន្លោះ​ពី​៨​ទៅ​១​ឆ្នាំ ក្រោយ​វៈ​កាត់ ខ្ញុំ​អាច​ហ្វឹកហាត់​បាន​វិញ​ហើយ តែបើ​យើង​ធ្វើ​ចលនារ​តាម​គ្រូពេទ្យ​ដែល​បាន​ប្រាប់​នោះ​គឺអាច​ជា​បាន​ត្រឹម​៦​ខែ​មុន​»​។

​កីឡាករ រស់ សំអឿន បានសម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម​បឹងកេត ក្រោយ​ផុត​សុពលភាព​នៃ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ កាល​ពី​ដើមឆ្នាំ​២០១៨ កន្លងទៅ ដោយ​សម្រេច​ចេញ​មក​ចូលរួម​ជាមួយ​ក្រុម​វិសាខា​។ រូបគេ​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ក្នុងចំណោម​កីឡាករ​ឆ្នើម​ជាច្រើនរូប​ដែល​ក្លិប​វិសាខា ចុះកិច្ចសន្យា​បានសម្រេច​បូក​ទាំង​កីឡាករ កែវ សុខ​ផេង​, ទិ​ត្យ ឌី​ណា​,​សុខ សុវណ្ណ និង​កីឡាករ​កូរ៉េខាងជើង​៥​នាក់​ផ្សេងទៀត​ជាដើម​។

​សូម​បញ្ជាក់​កីឡាករ រស់ សំអឿន បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប​ឆ្លាម​សមុទ្រ (​រំសាយ​) នៅ​ឆ្នាំ​២០១៣ ខណៈ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៧ បាន​រួមរស់​ជាមួយ​បឹងកេត​អែ​ហ្វ​ស៊ី (​ចំការកៅស៊ូ​បឹងកេត​) និង​ឆ្នាំ​២០១៨ នេះ​ចូល​វិសាខា​។ ចំណែក​ក្នុង​ជម្រើសជាតិ​កម្ពុជា វិញ​កីឡាករ​មកពី​ខេត្តកណ្ដាល រូបនេះ​បានជា​ប់​ក្នុង​បញ្ជី​ជម្រើសជាតិ U23 ជម្រើសជាតិ​កម្ពុជា ពី​ឆ្នាំ​២០១៣ ដល់​២០១៥ និង​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​បច្ចុប្បន្ន​រូបគេ​ក៏​ជាប់​ក្នុង​ជម្រើសជាតិ​ឈុត​ធំ​ផងដែរ​។

​ក្រោយ​ឆ្លាម​សមុទ្រ ធ្លាក់​ចេញទៅ​ក្របខ័ណ្ឌ​ក​១ នៅ​ជំនាន់​នោះ រស់ សំអឿន បាន​ចេញ​មក​បឹងកេត ដោយ​ធ្លាប់​ជោគជ័យ​ជាច្រើន​ជាមួយ​ក្លិប​នេះ​ក្នុង​នោះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៦ និង​២០១៧ ពានរង្វាន់​បើក​រដូវ​កាល CNCC Cup 2017 និង​ជា​ក្រុម​ជើងឯក​រង​ពានរង្វាន់​ក្លិបអាជីព​តាម​ដង​ទន្លេ​មេគង្គ​ Toyota Mekong Club Championship នៅឆ្នាំ​២០១៥​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu