មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានឆន្ទៈអនុញ្ញាតឲ្យក្រុមអធិការកិច្ចចូលទៅក្នុងបរិវេណនុយក្លេអ៊ែរដ៏សំខាន់របស់ប្រទេសនេះ នៅក្នុងតំបន់ Yongbyon។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារដោយលើកឡើងពីប្រភពរបស់អ្នកការទូតជាន់ខ្ពស់ម្នាក់។
Yonhap បានដកស្រង់ប្រភពនេះដោយនិយាយថា “ខ្ញុំយល់ថា លោកប្រធានគីមបានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អ្នកទាំងពីរកាលពីខែកញ្ញាថា ប្រសិនបើអាមេរិកចាត់វិធានការសមស្រប គាត់នឹងមិនត្រឹមតែមានបំណងបិទរោងចក្រនុយក្លេអ៊ែរ Yongbyon ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអនុញ្ញាតឲ្យមានការផ្ទៀងផ្ទាត់ផងដែរ”។
ប្រភពនេះបាននិយាយថា លោក មូន បានផ្ញើសារទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅពេលដែលអ្នកទាំងពីរជួបគ្នានៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីខែកញ្ញា។
លោកគីមធ្លាប់បានសម្តែងភាពបើកចំហរក្នុងការបិទទីតាំងនេះប្រសិនបើក្រុងវ៉ាស៊ីនតោនចាត់វិធានការត្រូវរូវគ្នាប៉ុន្តែមិនផ្តល់ឲ្យមានការអនុញ្ញាតឲ្យអ្នកត្រួតពិនិត្យធ្វើការផ្ទៀងផ្ទាត់ឡើយ។
នៅពេលសាកសួរអំពីរបាយការណ៍កាលពីថ្ងៃអង្គារស្តីពីឆន្ទៈរបស់កូរ៉េខាងជើងក្នុងការអនុញ្ញាតឲ្យអ្នកត្រួតពិនិត្យចូលទៅនិងថាតើមានការអភិវឌ្ឍថ្មីដែរឬក៏អត់នោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បាននិយាយថា លោកស្រីមិនបានដឹងពីបញ្ហាណាមួយនោះទេប៉ុន្តែលោកគីមបានយល់ព្រមឲ្យមានការពិនិត្យមើលអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសលោក Pompeo កាលពីពេលថ្មីៗនេះ។
លោកស្រី Nauert បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “នោះជាអ្វីដែលលោករដ្ឋមន្ត្រីនិងលោកប្រធាន គីម បានយល់ព្រមនិងនិយាយនៅពេលដែលលោករដ្ឋមន្ត្រីស្ថិតនៅទីក្រុងព្យុងយ៉ាងកាលពីមួយខែមុន។ ដូច្នេះ នោះហើយជាអ្វីដែលពួកគេបានព្រមព្រៀងគ្នាហើយយើងសង្ឃឹមថា លោក គីម នឹងបំពេញតាមការប្តេជ្ញារបស់គាត់”៕ REUTERS
[caption id="attachment_998799" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments