Ad Code

កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ​បំបែកសំបុក​ក្រុម​ចោរលួច ​ចោរឆក់​យ៉ាងសកម្ម​ និង​អ្នកទទួល​ទិញ​ផល​ចោរកម្ម​ម្នាក់



ស្វាយរៀង ​៖ ​ក្រុម​ចោរលួច​ចោរឆក់​យ៉ាងសកម្ម​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ បង្ក្រាប​ និង​ធ្វើការ​បង្ហាញមុខ ​នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​នេះ ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ ហើយ​កន្លងមក​ក្រុម​នេះ ​បាន​ធ្វើ​សកម្មភាព​ជាច្រើន​លើក​ផងដែរ ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តស្វាយរៀង។

បើ​តាម ​លោក​វរសេនីយ៍ឯក ស្រី វុ​ន្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានដឹងថា​យោង​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ ឈ្មោះ ឡុង ហ្គី​ម ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិ​វៀតណាម ​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៨​ ស្ថិត​ក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត ស្វាយ​រៀង​គឺ​ នៅវេលា​ម៉ោង​២១និង​៣០​នាទី ​ថ្ងៃទី​២៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​​ ​មាន​ឈ្មោះ ហេង ឈ្មោះ ត្រា ឈ្មោះ ច​ន្តា និង​បក្ខពួក​មួយ​ចំនួន​ទៀត​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ខ្លួន​។

​លោក​បាន​បន្តទៀតថា​ ក្រោយពី​ទទួលបាន​ព័ត៌មាន​ និង​ពាក្យបណ្ដឹង ​ភ្លាម​នោះ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កម្លាំង​មន្ទីរ​យុត្តិធម៌ ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ន្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​ ចុះ​ស្រាវជ្រាវ​បង្ក្រាប ​និង​ឃាត់​ខ្លួន​ក្រុម​ចោរលួច​ចោរឆក់​​បាន​ជា​បន្តបន្ទាប់​ រួម​នឹង​អ្នកទទួល​ទិញ​ផល​ចោរកម្ម​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​ ថ្ងៃទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ បាន​ចំនួន​១១​នាក់ ​ក្នុងនោះ​ឃាត់ខ្លួន​អ្នកទទួល​ទិញ​ផល​ចោរកម្ម​ម្នាក់​ផង​ដែរ ​ដែលមាន​ឈ្មោះ អ៊ួ ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​មុខរបរ​អាជីវករ​ មាន​ទីលំនៅ​ភូមិ បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

រីឯ​វត្ថុតាង​ដែល​សមត្ថកិច្ច​យើង​ដកហូត​បាន​រួម​មាន ​៖
​ទី​១.​ទូរស័ព្ទ​ដៃ ​ចំនួន​២៨​គ្រឿង​
ទី​២.ម៉ូតូ​ ចំនួន​៧​គ្រឿង​
ទី​៣.​កាបូប​ចំនួន​១
ទី​៤.​អាយ​ផេ​ត​១​គ្រឿង​

​បច្ចុប្បន្ន ​ជនសង្ស័យ​ជា​មុខសញ្ញា ​និង​អ្នក​ទទួលផល​ចោរកម្ម ​ព្រមទាំង​វត្ថុតាង ​ត្រូវបាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ ខេត្ត​ស្វាយរៀង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ ចាត់ការ​តាម​នីតិ​វិធី​ នៃ​ច្បាប់ ​នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​នេះ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu