Ad Code

គំនុំ​ប្តី​សងសឹក​ប្រពន្ធ​រឿង​ជំពាក់​លុយ​៦០០០០​រៀល



កណ្តាល​ ៖​ បុរស​ម្នាក់​បាន​ត្រូវ​សម​ត្ថ​កិច្ច​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ករណី​ប្រើ​អំពើហិង្សា​លើ​អ្នកដទៃ​ពី​រឿង​ខ្ចីលុយ​៦០០០០​រៀល​រយៈពេល​២​ឆ្នាំកន្លងមក​នោះ​។

នគរបាល​ស្រក​ស្អាង​បាន​ឲ្យដឹងថា ​អំពើហិង្សា​បានកើត​ឡើង​នៅ​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលា​ម៉ោង​២២​និង​១០​នាទី​ នៅ​ចំណុច លូ​តា​ខន ស្ថិតនៅ​ភូមិ​ពីងពង់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុកស្អាង ​ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ ចេង ហុន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ពីងពង់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល។​ ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ យ៉ុ​ន សល់ ភេទប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ​មាន​ទីលំនៅ ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាល​បញ្ជាក់ថា នៅ​ថ្ងៃ​និង​វេលា​កើតហេតុ​ខាងលើ ឈ្មោះ​ចេង ហុន​បាន​ជិះ​កង់​ទៅរក​ប្តី​ឈ្មោះ អុន វី ដែល​ទៅ​នេសាទ​ត្រី​នៅ​ចំណុច​បឹង​៥០០ ប៉ុន្តែ​រក​មិនឃើញ​ប្ដី​ក៏​ជិះ​កង់​ត្រឡប់មកវិញ​បាន​ជួប​ឈ្មោះ​យ៉ុ​ន សល់ នៅ​ចំណុច​កើតហេតុ​ទើប​ឈ្មោះ​ចេង​ហុន​សួរ​ទៅកាន់​ឈ្មោះ​យ៉ុ​នស​ល់ រក​ប្តី​របស់ខ្លួន ឈ្មោះ​យ៉ុ​ន​សល់​ឆ្លើយថា​ មិនបាន​ជួប​ទេ បន្ទាប់មក​ឈ្មោះ​ចេង​ហុន​បណ្តើ​រកង់​ចេញ​ផុតពី​ឈ្មោះ​យ៉ុ​នស​ល់​បាន​បន្តិច​ស្រាប់តែ​ឈ្មោះ​យ៉ុ​ន​សល់​វាយ​ឈ្មោះ​ចេង​ហុន​ចំក​ខាងស្តាំ​ចំនួន​១​ដំបង​ឫស្សី​បណ្តាល​ឲ្យ​ដួល​លុតជង្គង់​ភ្លាមនោះ​ឈ្មោះ​ចេង​ហុន​ខំប្រឹង​ស្ទុះ​ងើប​បណ្តើរ​កង់​រត់​មកដល់​ផ្ទះ​ខ្លួន​ក៏​សន្លប់​តែម្តង ភ្លាម​នោះបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​អណ្តូង​ឃុំ​ក្រាំង​យ៉ូ​វ​ដើម្បី​ព្យាបាល​។

ក្រោយពេល​ទទួលបាន​ព័ត៌មាន​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ​បាន​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ធ្វើការ​នាំខ្លួន​ឈ្មោះ​យ៉ុ​ន​សល់​មក​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ​ដើម្បី​សាកសួរ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ​យ៉ុ​ន​សល់​បាន​សារភាពថា​ខ្លួន​មាន​គំនុំ​ជាមួយ​ឈ្មោះ​អុន វី​ដែល​ត្រូវជា​ប្តី​របស់​ឈ្មោះ​ចេង​ហុន​ដោយសារ​ខ្ចីលុយ​ចំនួន​៦០០០០​រៀល រយៈពេល​ពីរ​ឆ្នាំកន្លងមក​ទើប​សង​រួច៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu