Ad Code

ស្ត្រី​ជាច្រើន​នៅ​ក្នុង​ប្រទេស​ក្រីក្រ ​​កំពុង​ប្រើប្រាស់​ការ​ពន្យារ​កំណើត​



ស្ត្រី​ និង​ក្មេង​ស្រី​ ជាច្រើន​ នៅក្នុង​ប្រទេស​ក្រីក្រ ​កំពុងតែ​ប្រើប្រាស់​វិធី​ពន្យារកំណើត​បែប​ទំនើប​ជា​ការ​ចម្រើន​ជឿនលឿន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពាក់ព័ន្ធ​នឹង​ស្ត្រី​នៅ​ក្នុង​ផែនការ​គ្រួសារ​។ នេះ​ជាការ​លើកឡើង​យោងតាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។​
​ ​
ចំនួន​ស្ត្រី​ និង​ក្មេងស្រី​ ដែល​កំពុង​ប្រើប្រាស់​ការ​ពន្យារ​កំណើត​ នៅ​ក្នុង​៦៩​គ្រួសារ ​ក្នុងចំណោម​ក្រីក្រ​បំផុត ​នៃ​ពិភពលោក​ បាន​កើន​ឡើង​លើសពី​៣១៧​លាន​នាក់ ​ក្នុង​ឆ្នាំ​២០១៨ គឺ​មាន​ដល់​ទៅ​៤៦​លាន​នាក់ ​ជា​អ្នកប្រើប្រាស់​វិធី​បែបនេះ​ លើស​កាលពី​ឆ្នាំ​២០១៧​។ នេះ​ជា​ការ​លើកឡើង​នៅ​ក្នុង​របាយ​ការណ៍​មួយ​ធ្វើឡើង​ដោយ​ផ្នែក​ផែនការ​គ្រួសារ​ឆ្នាំ​២០២០​។​
​ ​
ការប្រើ​វិធី​ពន្យារកំណើត​តាមបែប​ទំនើប​ បាន​ជួយ​បង្ការ​ការ​តាំង​គភ៌ ដោយ​អ​ចេតនា​ ដល់​ទៅ​១១៩​លាន​ករណី ​និង​ទប់ស្កាត់​បានការ​រម្លូតកូន​អ​សុវត្ថិភាព ​បាន​ដល់​២០​លាន​ករណី ​រវាង​ខែ​កក្កដា ឆ្នាំ​២០១៧ និង​ខែ​កក្កដា ឆ្នាំ​២០១៨ ថ្វីបើ​ពលរដ្ឋ​បន្ត​កើនឡើង​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក​ និង​ប្រទេស​ដែល​មាន​ចំណូល​ទាប​ផ្សេងទៀត​ក្នុង​ពិភពលោក​។​
​ ​
ការប្រើ​វិធី​ពន្យារកំណើត​រួមបញ្ចូល​គ្នា​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​២០​ប្រទេស ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវបានធ្វើ​ការតាមដាន​ពិនិត្យ មានន័យថា ស្ត្រី​កាន់តែច្រើន​ថែមទៀត ​អាច​រក​ឃើញ​ពី​លទ្ធផល​រយៈពេល​ខ្លី រយៈពេល​វែង ​និង​បន្ទាន់ ​ឬ​ជា​អចិន្ត្រៃយ៍​ ដែល​ជួយ​សម្រួល​ទៅតាម​ភាព​ចាំបាច់​ ឬ​ចំណូលចិត្ត​របស់​ពួកគេ​៕
​​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu