Ad Code

ហេតុផល​២​យ៉ាង​ដែល​ខ្សែបម្រើ សារី ម៉ាត់​ណូ​រ៉ូ​ទីន ចេញពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ទៅ​វិសាខា



ខ្សែបម្រើ សារី ម៉ាត់​ណូ​រ៉ូ​ទីន បាន​ចាក​ចេញពី​ក្លិប​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំចាស់​ណាហ្គា​វើ​ល កាលពីដើម​ខែវិច្ឆិកា​ថ្មីៗ​នេះ ដោយ​ទៅ​ចូលរួម​ជាមួយ​ក្លិប​វិសាខា ហើយ​កីឡាករ​ខ្មែរ​-​អ៊ីស្លាម​រូប​នេះ​ បាន​បញ្ជាក់​ហេតុផល​ចំនួន​២​ឃ្លា​ ក្រោយ​សម្រេចចិត្ត​ប្តូរ​ទ្រនំ​មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​នៅពេល​ខាងមុខ​។



កីឡាករ​រូបនេះ​បានបញ្ជាក់​ពី​មូលហេតុ​ក្រោយ​ផ្ទេរ​មកកាន់​ក្លិប​បាល់ទាត់​វិសាខា​ថា ដោយសារ​ខ្លួន​ចង់​ទទួល​បាន​បទពិសោធន៍​និង​ការប្រកួតប្រជែង​ថ្មី ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។ កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ បាន​សម្ដែង​ការ​សប្បាយ​ចិត្ត និង​រីករាយ​ជា​ខ្លាំង ក្រោយ​ទទួលបាន​ឱកាស​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​វិសាខា ហើយ​គេ​បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ក្លិប​ថ្មី​របស់ខ្លួន​។



​អតីត​កីឡាករ​ជម្រើសជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា «​ខ្ញុំ​មក​ទីនេះ ខ្ញុំ​បាន​កំណត់​គោលដៅ​ខ្លួនឯង​រួចហើយ ទោះ​ខ្ញុំ​ស្ថិត​ក្នុង​ជម្រើស​ណា​របស់​លោកគ្រូ ក៏​ខ្ញុំ​ត្រូវ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ជួយ​ក្លិប​ដែរ​។ និយាយ​រួម ខ្ញុំ​ប្ដេជ្ញា​នឹង​ប្រើប្រាស់​សមត្ថភាព​ខ្ញុំ​មាន​ជួយ​ក្លិប​ថ្មី​របស់ខ្ញុំ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក៏ដូចជា​ជើងឯក​ពានរង្វាន់​អ្វីមួយ ពិសេស​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជា តែម្ដង​»​។



​គេ​ចាំ​បាន​ថា​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីណ បាន​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្លិប​អាស៊ី​អឺរ៉ុប ចាប់ពី​ឆ្នាំ​២០១៣-២០១៥ បន្ទាប់មក​បាន​ផ្លាស់​ទៅ​ក្លិប​ភ្នំពេញ​ក្រោ​ន តែ​លេង​បាន​ពាក់កណ្ដាល​រដូវ​កាល ក៏​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល ចាប់ពី​ឆ្នាំ​២០១៥-២០១៨ មុន​ផ្ទេរ​មកកាន់​ក្លិប​បាល់ទាត់​វិសាខា ដើម្បី​ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩។ យ៉ាង​ណា​ក្តី​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា រំពឹង​ថា ម៉ាត់​ណូ​រ៉ូ​ទីន នឹង​ក្លាយជាផ្នែក​មួយ​ជួយ​ឲ្យ​ក្លិប​សម្រេច​គោលដៅ​នា​រដូវ​កាល​ឆ្នាំ​ថ្មី​ខាង​មុខ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu