កណ្តាល ៖ មន្ត្រីសាខាកាំកុងត្រូលនិងមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលរួមនឹងសមត្ថកិច្ចពាក់ព័ន្ធកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះពិនិត្យគុណភាពទំនិញ (ផលិតផល) គ្រប់ប្រភេទដែលដាក់តាំងលក់នៅក្នុងផ្សារស្អាងព្រែកតូច ស្រុកស្អាងនិងផ្សារកោះធំ ស្រុកកោះធំ ខេត្តកណ្តាលប្រយោជន៍ការសុខភាព អ្នកទិញយកទៅប្រើប្រាស់។
ក្នុងការចុះពិនិត្យនេះផងដែរ មន្ត្រីបានក្រើនរំលឹកអាជីវករឲ្យលក់តែផលិតផលណាដែលមានសុវត្ថិភាព លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តបានប្រាប់ដល់ អាជីវករទាំងអស់ត្រូវលក់តែផលិតផលណាដែលមានសុវត្ថិភាពមានកាលបរិច្ឆេទត្រឹមត្រូវជៀសវាងប្រជាជនទិញយកទៅប្រើប្រាស់នាំឲ្យប៉ះពាល់ដល់សុខភាព។
ក្នុងការចុះពិនិត្យគុណភាពទំនិញ ក្រុមការងារបានពិនិត្យទៅលើគុណភាពអាហារកំប៉ុងនិងផលិតផលផ្សេងៗ ដែលមានសភាពខូចគុណភាពកំពិទ និង ហួសកាលបរិច្ឆេទ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ។ នៅក្នុងការត្រួតពិនិត្យក្រុមការងារបានធ្វើតេស្តបឋមទៅលើ ត្រីងៀត សាច់ក្រក ស្ករត្នោត សណ្តែកបណ្តុះ គ្រឿងសមុទ្រ ជ្រក់ បន្លែ ប្រហិតសាច់ក្រក គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ជាលទ្ធផលពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ ប៉ុន្តែបានដកហូតទំនិញហួសកាលបរិច្ឆេទ និង ខូចគុណភាពបានទឹកក្រូចចំនួន១ដបធំ នំដំឡូងកំប៉ុង៦កំប៉ុង និងបានធ្វើការចែកនិងបិទស្ទីកឃើផ្សព្វផ្សាយអំពីផលិតផលទំនិញដែលខួចគុណភាពនិងហួសកាលបរិច្ឆេទជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕
Source: Kampuchea Thmey Daily
0 Comments