Ad Code

អាវុធហត្ថ​រាជធានី​បង្ក្រាប​ជនសង្ស័យ​៨​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន



ភ្នំពេញ ៖ ​រយៈពេល ០២​ថ្ងៃ គឺ ថ្ងៃទី​២៦ និង​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៨​នាក់ ​ជា​បន្តបន្ទាប់ ផ្សេងៗ​គ្នា ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន រួមនឹង​ដកហូត​បាន​ក្រាម​ពណ៌ស​ថ្លា ៣៣​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) នៅ​ពីរ​ចំណុច​ទីតាំង​ផ្សេងគ្នា​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ពួក​ជនសង្ស័យ​ទាំង ០៨​នាក់​ ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​នេះ​មាន​ទី១/ ឈ្មោះ គង់ រ៉ានី ភេទ​ស្រី អាយុ២៣​ឆ្នាំ ,​ទី​២/ ឈ្មោះ ធូ តុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,​ទី​៣/ ឈ្មោះ ឡាង សំណាប់ ភេទ​ប្រុស អាយុ៣១​ឆ្នាំ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជា​មួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៧និង០០​នាទី ចំណុច​លើ​ផ្លូវ​បេតុង ភូមិ​ត្រាញ់​ត្របាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ និង​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រាញ់​ត្របាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។



ទី​៤/ ឈ្មោះ ឡេ ឡុង​ញូ ភេទ​ប្រុស អាយុ១៤​ឆ្នាំ ,​ទី​៥/ ឈ្មោះ យ៉ វណ្ណ​ធី ភេទ​ប្រុស អាយុ២១ឆ្នាំ ,​ទី​៦/ ឈ្មោះ មុំ សុជា ហៅ​អា​ម៉ៅ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ,​ទី​៧/ ឈ្មោះ រ៉ុង ពៅ ហៅ​ហេង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ,​ទី​៨/ ឈ្មើ មុំ ស្រីមុំ ភេទ​ស្រី អាយុ ៣០​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់​ខ្លួន​បាន​កាលពី​វេលា​ម៉ោង​០៩និង៥៤​នាទី ចំណុច​ផ្ទះ​គេ​ទុកចោល ម្តុំ​សហគមន៍​ស្មសាន ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ​។

ប្រភព​បន្ត​ថា បច្ចុប្បន្ន​ពួកគេ​ទាំង​០៨​នាក់ ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​ក្រោយពី​ការសាកសួរ​រួចមក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu