Ad Code

សប្បុរសជន​នៅ​ច្បារអំពៅ​ ផ្តល់​ថវិកា​ដល់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ ដែល​កំពុង​មាន​ជំងឺ​ខ្វះ​ឈាម



ភ្នំ​ពេ​ញ ៖ កាលពី​រសៀល​ថ្ងៃទី​២៧​ ខែវិច្ឆិកា​នេះ​ សប្បុរសជន​នៅ​សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​កម្ពុជា​ថ្មី​យក​ថវិកា​ចំនួន​២០០​ដុល្លារ​ផ្តល់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ហើយ​មានការ​ខ្វះខាត​ជីវភាព​ទៀតផង​។

សប្បុរសជន​បាន​មានប្រសាសន៍ថា ​ពេល​បាន​ទទួល​ដំណឹង​ថា​ មាន​បុរស​រត់​ម៉ូតូឌុប​ម្នាក់​ឈ្មោះ​ឆែ ឈឺ​ន អាយុ​៤៦​ឆ្នាំ​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​សម្តេច​ឪ​ដោយមាន​ជំងឺ​រលាក​បំពង់ក ដុះ​សាច់​លំពែង រលាក​ថ្លើម​និង​ខ្វះខាត​ឈាម ​ព្រោះ​អ្នកជំងឺ​ចេះតែ​ខ្សោយ​ទៅៗ​។

ពេល​ទទួល​ដំណឹង​គួរ​ឲ្យ​អាណិតអាសូរ​នេះ​ សប្បុរសជន​នៅ​ច្បារអំពៅ​ក៏បាន​អនុញ្ញាត​ឲ្យ​តំណាង​របស់​គាត់​យក​ថវិកា​ទៅ​ផ្តល់​ដល់ដៃ​ភ្លាមៗ​ ព្រោះ​ឮថា ​គ្រួសារ​របស់​គាត់​រស់​ដោយ​សារ​តែ​របរ​រត់​ម៉ូតូឌុប ​ហើយ​អ្នក​ចំណូល​កំពុង​មាន​ជំងឺ​ធ្ងន់​បែបនេះ​តើ​កូនចៅ​និង​ប្រពន្ធ​កូន​ទៅ​ទីពឹង​អ្នកណា?

ដូច្នេះហើយ​ទើប​រួសរាន់​ផ្តល់​ថវិកា​ជូន​ដល់​អ្នកជំងឺ​ ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​និង​ស្វែងរក​ឈាម​យក​មក​បញ្ចូល​មុន​ធ្វើការ​វះកាត់​។ ពេល​ទទួល​អំណោយ​ពី​សប្បុរសជន​រួចមក​ ភរិយា​លោកពូ​ឆែ ឈឺន បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​នៅ​ច្បារអំពៅ​ដែល​បាន​ផ្តល់​ថវិកា​ដល់​ប្តី​របស់​គាត់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ធ្ងន់​ធ​រហើយ​ខ្វះខាត​ថវិកា​សម្រាប់​ទិញ​ឈាម​យក​មក​បញ្ចូល​មុន​ធ្វើការ​វះកាត់​។

ហើយ​គុណ​របស់​សប្បុរសជន​នៅ​ច្បារអំពៅ​ដែល​បងស្រី​អត់​ស្គាល់​មុខ​សោះ​ បែរ​ជា​មកជួយ​ដល់​គ្រួសារ​បងស្រី​សម្រាប់​ដោះស្រាយ​សព្វបែបយ៉ាង​នេះ​។ នេះ​គឺជា​សណ្តាន​ចិត្ត​ដ៏​ល្អ​កម្រ​មាន​ណាស់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu