Ad Code

ឃាត់​ជនជាតិ​វៀតណាម​ប្រុស​/ស្រី​៩​នាក់ ​ដែល​លួច​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​



ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៩​នាក់ ស្រី​៦​នាក់​ សុទ្ធ​តែ​ជា​ជនជាតិ​វៀតណាម ដែលបាន​លួច​ស្នាក់នៅ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ។​

​ក្រុម​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​ស្ថិតនៅ​ភូមិ​ស្វាយប៉ាក ​និង​ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​កែវ​។

ក្រុម​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​គោល​ដៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ។​

ក្រោយពី​ចុះ​ពិនិត្យ​ គឺ​សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ជនបរទេស​ចំនួន​៩​នាក់ ក្នុង​នោះ​ស្រី​៦​នាក់ ​ជា​ជន​ជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។

បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ជនបរទេស​ខាងលើ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​ច្បាប់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu