Ad Code

អចិន្ត្រៃយ៍​រដ្ឋសភា​ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​មួយ​ចំនួន



ភ្នំពេញ ​​៖​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​បើក​កិច្ច​ប្រ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន ​មុននឹង​ដាក់បញ្ចូល​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋ សភា​នៅ​ពេល​ខាងមុខនេះ​។​

កិច្ចប្រជុំ​ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៣​ ខែ​វិច្ឆិកា នៅ​វិមាន​រដ្ឋសភា ​ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ដោយ មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ទាំងអស់។

យោង​តាម​របៀបវារៈ​នៃ​កិច្ចប្រជុំ​ មានដូចជា​៖​ទី ១- សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩​។ ទី​២- សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម ៖- កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួតគ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ ចំណូល។ - កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ស្តីពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ ទី​៣-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu