ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់សាធារណរដ្ឋសិង្ហបុរីហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥វិច្ឆិកា។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ចាងងី សាធារណរដ្ឋសិង្ហបុរី កាលពីវេលាម៉ោង១០និង៥៧នាទី ម៉ោងនៅសាធារណរដ្ឋសិង្ហបុរី។ នេះបើយោងតាមប្រភពព័ត៌មានរាយការណ៍ដោយបេសកជនពិសេសទូរទស្សន៍កម្ពុជា។
វត្តមាន នៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី លោក ម៉ូហាម៉េត ម៉ាលីគី ប៊ីនអូស្មាន (Mohammed Maliki Bin Osman) ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពារ និងកិច្ចការ បរទេសរបស់សិង្ហបុរី ,លោក ងួន សុខវេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសិង្ហបុរី ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលសិង្ហបុរី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសិង្ហបុរីជាច្រើនរូប។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន»។ តាមកម្មវិធីដែលបានគ្រោងទុក សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាបណ្ដាមេដឹកនាំ នៃប្រទេសអាស៊ានដទៃទៀត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដូចខាង ក្រោម ៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣/ការពិសាអាហារការងារពេលល្ងាច សម្រាប់ថ្នាក់ដឹកនាំអាស៊ាន ,កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្ត្រាលី អមដោយអាហារពេលព្រឹក ,កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១,កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០,-កិច្ចប្រជុំកំពូលអាស៊ាន- រុស្ស៊ី លើកទី៣, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១,កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌាអមដោយអាហារពេលព្រឹក,កិច្ចប្រជុំកំពូលអាស៊ាន -សហរដ្ឋអាមេរិក លើកទី៦,កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១,កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ),កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត )អមដោយអាហារថ្ងៃត្រង់ និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២។
ស្របពេលកិច្ចប្រជុំកំពូលនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួនដូចខាងក្រោម ៖ កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន,កម្មវិធីអាហារការងារថ្ងៃត្រង់រៀបចំ ដោយលោក លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និង- ពិធីលៀងសាយភោជន៍ (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំសម្រាប់ថ្នាក់ដឹកនាំអាស៊ាន។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ។ សូមបញ្ជាក់ដែរថា នៅសណ្ឋាគារស្នាក់របស់សម្ដេចតេជោ៕
Source: Kampuchea Thmey Daily
0 Comments