Ad Code

កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​



ភ្នំពេញ ៖ កម្លាំង​ល្បាត អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ធ្វើការ​ពួនស្ទាក់​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ​ពីបទ​(​ពាក់ព័ន្ធ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​) កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​មុខ​ឃ្លាំង​ស្តុ​ប​សាំង​SOKIMEX ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ក្នុងករណី​នេះ​ ទី​១-​ឈ្មោះ ​មិន ថា ហៅ​ហើម ភេទ​ប្រុស ​អាយុ​២៨​ឆ្មាំ ជនជាតិ​ខ្មែរ មុខ​របរ​ជាងដែក រស់នៅ​ភូមិ សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ និង​ទី​២-​ឈ្មោះ​ អឿន ប៉េង​ស្រៀ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក រស់នៅ​ភូមិ សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។​

រីឯ វត្ថុតាង​ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ ចំនួន​០៤​កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​125​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១២ គ្មាន​កាង​ក្រោយ គ្មាន​កា​បាំង គ្មាន​កុងទ័រ ពាក់​ស្លាក​លេខ​1BJ-6200​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើការ​ល្បាត​តាម​គោលដៅ​របស់​ខ្លួន រំពេច​នោះ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ពីរ​នាក់​ខាងលើ ហើយ​បាន​ហៅ​ឲ្យ​ឈប់​ រួច​ឆែកឆេរ​ក៏​ឃើញ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ចំនួន​០៤​កញ្ចប់​តូច ហើយ​កម្លាំង​ល្បាត​ក៏បាន​ឃាត់ខ្លួន​ភ្លាមៗ​តែម្ដង​។

បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុតាង​ បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu