Ad Code

ចូលរួម​រំលែក​ទុក្ខ! ឆៃ លីដា​ឡែ​ន មានទុក្ខ​ធំ ​ខណៈ​ឪពុក​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​



​ភ្នំពេញ ៖ នេះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​សោកស្ដាយ ​និង​ក្រៀមក្រំ​បំផុត​សម្រាប់​ក្រុមគ្រួសារ​របស់​តារា​ចម្រៀង​ស្រី​និយម​ការ​ស្លៀកពាក់​សិច​ស៊ី ​អ្នកនាង ឆៃ លីដា​ឡែ​ន ​ខណៈ​ដែល​ឪពុក​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព ​ដោយសារ​ជំងឺ​គាំងបេះដូង។

បើតាម​ការបញ្ជាក់​នៅលើ​ផេ​ក​ផ្លូវការ​សិល្បករ​កម្ពុជា​បាន​លើកឡើងថា ​តារាចម្រៀង​ស្រី ​អ្នកនាង ឆៃ លីដា​ឡែ​ន ពេលនេះ​មានទុក្ខ​ជា​ទម្ងន់​ ដោយសារ​ទទួលដំណឹង​ថា​ ឪពុក​អ្នកនាង​បានទទួល​មរណភាព ​ដោយ​ជំងឺ​គាំងបេះដូង​ នៅវេលារ​ម៉ោង​១០​និង​៣០​នាទី​យប់ ​ថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

ប្រភព​ដដែល​នេះ​បាន​និយាយ​បន្ថែម​ទៀត​ថា ​អ្នកនាង ឆៃ លីដា​ឡែ​ន ក៏​សូម​សំណូមពរ​ដល់​សិល្បករ​-​សិល្ប​ការិនី​ មេត្តា​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោក​ឪពុក​អ្នកនាង​ផង ​ដោយ​អ្នកនាង​តម្កល់​សព​ឪពុក​របស់ខ្លួន​ រហូត​ដល់​ថ្ងៃទី​៣០​វិច្ឆិកា ​ដូច្នេះ​ សូម​សិល្បករ​មេត្តា​ជ្រាប​ជា​ដំណឹង​។​ ដោយឡែក​ ងាក​មក​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រ​បស់​អ្នកនាង ​ឆៃ លីដា​ឡែ​ន ឯណោះ​វិញ ​នាង​ក៏បាន​បង្ហាញ​ពី​ដំណឹង​ដ៏​សោកសៅ​នេះ​ផង​ដែរ​។​

អ្នកនាង ឆៃ លីដា​ឡែ​ន បាន​រៀបរាប់​ថា ​ប៉ា (​ឪពុក​) ខ្ញុំ​តែងតែ​មាន ​ប៉ា​ ជា​កម្លាំង​ចិត្ត​របស់​កូន​ ហេតុអ្វី​ប៉ា​ទៅ​ចោល​កូន​អញ្ចឹង ​ប៉ា​ហេតុអ្វី​ ប៉ា​ទៅ​ចោល​ម៉ាក់​អញ្ចឹង ប៉ា​តស៊ូ​ជាមួយ​ម៉ាក់​ ដើម្បី​កូនៗ​យូរ​មក​ហើយ​ ហេតុអ្វី​ប៉ា​មិន​ព្រម​នៅ​ជាមួយ​ម៉ាក់​ ដើម្បី​ឲ្យ​កូន​បាន​មើល​ថែ​វិញ ​ពេលនេះ​ប៉ា​ទៅ​ចោល​កូន​ហើយ ប៉ា​ទៅ​ដោយ​មិន​ត្រឡប់មកវិញ​ទេ​ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ប៉ា​ទៅកាន់​សុគតិភព​។​

តាមរយៈ​ដំណឹង​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​ នៃ​ក្រុម​គ្រួសារ​តារា​ចម្រៀង​ស្រី​ អ្នកនាង ​ឆៃ លីដា​ឡែ​ន ដែល​បច្ចុប្បន្ន​កំពុងតែ​ត្រូវបាន​បាត់បង់​ឪពុក​នេះ​ដែរ​ ភ្លាមៗ​នោះ គេ​សង្កេតឃើញ​មាន​អ្នក​សិល្បៈ ​និង​មហាជន​ជាច្រើន​ បាន​សម្ដែង​ការ​សោកស្ដាយ ​និង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​អ្នក​នាង ឆៃ លីដា​ឡែ​ន ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu