Ad Code

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ដាក់​កម្លាំង​ចុះ​លាង​សំអាត​ស្ពាន​ព្រះមុនីវង្ស​ចាស់ និង ថ្មី



ភ្នំ​ពេ​ញ ៖ កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ច្បារអំពៅ​កាលពី​រសៀល​ថ្ងៃទី​២៧​ ខែវិច្ឆិកា​នេះ​បាន​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​លាង​សំអាត​ស្ពាន​ព្រះមុនីវង្ស​ចាស់ ថ្មី បន្ទាប់ពី​លាង​សំអាត​ផ្លូវជាតិ​លេខ​១​រួចមក​។

យោង​តាម​ប្រសាសន៍​លោក​ប៊ូ វ​ឌ្ឍ​នា នាយករង​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ​នៅ​ថ្ងៃទី​២៧​ ខែវិច្ឆិកា​នេះ​ លោក​បាន​ទទួល​បញ្ជា​ពី​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​និង​លាង​សំអាត​ផ្លូវជាតិ​លេខ​១​រហូតដល់​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​និង​ថ្មី​ធ្វើ​យ៉ាង​ណា​ឲ្យ​អស់​សំរាម​និង​កំទេច​ដី​។



លោក​នាយករង​រដ្ឋបាល​បាន​បន្ត​ថា ​ការ​ចុះ​ធ្វើ​អនាម័យ​លើ​កំណាត់​ផ្លូវ​ខាងលើ​នេះ​គឺ​លោក​អភិបាលខណ្ឌ​ឲ្យ​ធ្វើជា​ប្រចាំ​ព្រោះ​ផ្លូវជាតិ​លេខ​១​ជា​ផ្លូវ​ដែល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​សឹង​២៤​ម៉ោង​ហើយ​បើ​កំណាត់​ផ្លូវជាតិ​នេះ​មិន​ស្អាត​គឺ​ប៉ះពាល់​ដល់​ប្រទេស​យើង​ផង​។



លោក​ប៊ូ វ​ឌ្ឍ​នា ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅឋាន​ជាប់​ផ្លូវជាតិ​លេខ​១​សូម​មេត្តា​ចូលរួម​សំអាត​មុខ​ផ្ទះ​កុំ​ឲ្យ​ទុកដាក់​សំរាម​មុខ​ផ្ទះ​ព្រោងព្រាត​ហើយ​ពេល​មាន​ខ្យល់​មក​វា​អាច​ប៉ើង​ហើរ​ពេញ​ដងផ្លូវ​។ ដូច្នេះហើយ​ទើប​អាជ្ញាធរ​សុំ​ឲ្យ​ទុកដាក់​សំរាម​ក្នុងផ្ទះ​ហើយ​ដល់ពេល​រថយន្ត​ដឹក​សំរាម​មកដល់​ចាំ​យកចេញ​ក្នុងពេលដែល​កម្មករ​ប្រមូល​សំរាម​មក​ទទួលយក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu