Ad Code

អ្នក​ធ្វើ​ដំណើរ​ នឹក​ហួសចិត្ត​ ដោយសារ​ឃើញ​រថយន្ត​ពាក់​ស្លាក​លេខ​(​រដ្ឋសភា​)​បើក​បញ្ច្រាស​ទិស​



ភ្នំពេញ ៖ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​លេខ​៣៦៣​ ក្រោយ​សាលា​ខណ្ឌ​ច្បារអំពៅ ​បាន​ហួសចិត្ត​គ្រប់ៗ​គ្នា​ ដោយសារតែ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ ពាក់​ស្លាក​លេខ​(​រដ្ឋសភា​)​ បើកបរ​ទាំង​បញ្ច្រាស​ទិស​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ថែម​ទៀតផង​។​

អ្នកធ្វើដំណើរ​បាន​និយាយថា ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ រដ្ឋសភា ហើយ​បើក​បំពាន​ទៅ​ចំណែក​ម្ខាង​នេះ​ គឺ​នៅវេលា​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​។

​ការបើក​បំពាន​លើផ្លូវ​បែបនេះ​ គឺ​ក្បែរ​នឹង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ​ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ហើយ​ពេល​នោះ​គេ​ ក៏​ពុំបាន​ឃើញ​នគរបាល​ចរាចរណ៍​របស់​ខណ្ឌ​ចេញ​មក​ឃាត់​នោះ​ឡើយ​ ទំនងជា​ខ្លាច​អស់​បុណ្យស័ក្ដិ​ពី​ស្មា ​ព្រោះ​គ្រាន់តែ​ឃើញ​ស្លាក​លេខ​របស់​អ្នកបង្កើត​ច្បាប់​។​

អ្នក​ធ្វើ​ដំណើរ​បាន​អះអាង​ថា​ សព្វថ្ងៃ​នេះ​ អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​បែបនេះ​ គឺមាន​ច្រើនណាស់​ប៉ុន្តែ​គេ​ពុំ​បានឃើញ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ដែល​អនុវត្តន៍​ច្បាប់​ចេញមុខ​មក​ត្រួតពិនិត្យ​ផ្ទាល់​សោះ​ មិនដឹង​ជា​ថ្នាក់លើ​របស់​គាត់​មិន​ចាត់តាំង​ទេ​ដឹង​។

​ក្នុង​រូបភាព​បែបនេះ​ គួរតែ​អ្នកបើកបរ​គ្រប់រូប​ កុំ​អនុវត្តន៍​តាម​ឲ្យ​សោះ ​ព្រោះ​វា​ជា​រឿង​ដ៏​អាក្រក់​ដល់​សង្គម​ ហើយ​ទៅ​បន្ទោស​ប្រមុខ​ថ្នាក់ដឹកនាំ​ទៅវិញ​ឆ្កុយ​៕​

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu