សៀមរាប ៖ កាលពីថ្ងៃព្រហស្បតិ៍ ០៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿង នៃ អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាបករណីរក្សាទុក និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងការបង្ក្រាបនោះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖
១-ឈ្មោះ ឃន ខាន ភេទប្រុស ឆ្នាំកំណើត១៩៩៨ មុខរបរគ្មាន ទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ២-ឈ្មោះ ឡុម សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៩៦ មុខរបរគ្មានទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ៣-ឈ្មោះ លាង ឡូ ភេទប្រុស ឆ្នាំកំណើត១៩៩៩ មុខរបរគ្មាន ទីលំនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន០៣កញ្ចប់តូច ស្មើនឹងទម្ងន់០.៦ក្រាម ទាំងសំបក,ទូរស័ព្ទដៃចំនួន០២គ្រឿង។
ចំពោះ ជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments