ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ព្រមទាំងអាវយឺត មួក ប្រេងឆា និងសាប៊ូ ដល់កីឡាករទូកងចំនួន១០០ទូក។
កម្មវិធីប្រគល់កញ្ចប់ឧបត្ថម្ភនេះនឹងរៀបចំឡើងនៅថ្ងៃទី២០ វិច្ឆិកា នៅសួនច្បារច្រមុះជ្រូកក្បែរសណ្ឋាគារសុខា ជ្រោយចង្វារ។
ទូកនីមួយៗនឹងទទួលបានទឹកផ្លែឈើជូប៣០កេស ទឹកបរិសុទ្ធកម្ពុជា៣០កេស ភេសជ្ជៈប៉ូវកម្លាំងវីក៥កេស ស្រាបៀរគូដូ១៥កេស ព្រមទាំងប្រេងឆា Healthy Chef១កេស និងសាប៊ូOra១កេស។
ក្នុងចំណោមទូកងទាំង១០០ទូក ទូកងដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនឹងឧបត្ថម្ភស្រាបៀរគូដូចំនួន៥០កេស បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកត្រូវបានបញ្ចប់។
កាលពីឆ្នាំមុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភកីឡាករទូកងទាំងអស់នូវទឹកសុទ្ធ ទឹកផ្លែឈើ ស្រាបៀរគូដូ អាវយឺត និងមួកសម្រាប់ប្រើប្រាស់អំឡុងពេលស្នាក់នៅប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments