Ad Code

ចិន​នឹង​សងសឹក​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ពាក់ព័ន្ធ​បញ្ហា​ជនជាតិ​មូស្លីម​អ៊ុយ​ហ្គ័​រ​



ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​នឹង​សងសឹក​ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​មន្ត្រី​កំពូល​របស់ខ្លួន​នៅក្នុង​តំបន់ Xinjiang ជុំវិញ​ការ ចោទប្រកាន់​រំលោភ​សិទ្ធិ​មនុស្ស​។ ឯកអគ្គរដ្ឋទូត​បាន​បន្ថែមថា គោលនយោបាយ​របស់​ក្រុង​ប៉េកាំង​ក្នុង​តំបន់​ចលាចល​មួយ​នេះ​គឺ​ដើម្បី “​អប់រំ​” ពួក​ភេរវជន​ឡើងវិញ​។​

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​លោក Cui Tiankai បាន​ប្រាប់​រ៉​យ​ទ័​រ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ចិន​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​អន្តរជាតិ​ត្រូវបាន​រៀបចំ​ឡើងដល់​ស្តង់ដារ​ទ្វេដង​ដោយ​ប្រៀបធៀប​សកម្មភាព​រប​ស់​ចិន​នៅ​តំបន់ Xinjiang ទៅនឹង​កងទ័ព​អាមេរិក​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​។​

លោក​និយាយថា “​តើ​អ្នក​អាច​គិត​ទេ​ថា មន្ត្រី​អាមេរិក​មួយចំនួន​ដែល​កំពុង​ជាប់​នៅក្នុង​ការប្រយុទ្ធ​ជាមួយ​ក្រុម ISIS អាច​នឹង​ត្រូវគេ​ដាក់ទណ្ឌកម្ម​ដែរឬទេ​?”​។ លោក​បន្ថែមថា “​ប្រសិនបើ​មាន​សកម្មភាព​បែបនេះ​កើតឡើង​មែន​នោះ យើង​ត្រូវតែ​សងសឹក​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Cui មិនបាន​បញ្ជាក់​លម្អិត​អំពី​សកម្មភាព​ជាក់ស្តែង​ដែល​ប្រទេស​ចិន​អាច​នឹង​ធ្វើឡើង​នោះទេ​។​

ក្រុង​ប៉េកាំង​បាន​ប្រឈម​នឹង​ការតវ៉ា​ពី​សកម្មជន អ្នកសិក្សា រដ្ឋាភិបាល​បរទេស​និង​អ្នកជំនាញ​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​លើ​ការ​ឃុំឃាំង​ទ្រង់ទ្រាយ​ធំ​និង​ការឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​និង​ក្រុម​មូស្លីម​នៅ​តំបន់ Xinjiang ។​

ក្រុមមន្ត្រី​អាមេរិក​បាន​និយាយថា រដ្ឋបាល​របស់លោក Trump កំពុង​ពិចារណា​អំពី​ការដាក់ទណ្ឌកម្ម​ដែល​ផ្តោតទៅលើ​ក្រុមហ៊ុន​និង​មន្ត្រី​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​របស់​ចិន​លើ​ជនជាតិភាគតិច​មូស្លីម​ដោយ​ក្នុងនោះ​រួមមាន​ទាំង​លោក Chen Quanguo ដែលជា​លេខាធិការ​បក្ស​នៅ​តំបន់ Xinjiang ផងដែរ​។​

លោក Cui បាន​និយាយថា ខណៈដែល​សហរដ្ឋអាមេរិក​កំពុង​ប្រើ​មី​ស៊ី​ល​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​សម្លាប់​ក្រុម​ភេរ​វករ​នោះ យើង​កំពុង​ព្យាយាម​អប់រំ​ពួកគេ​ឡើងវិញ​ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​ក្លាយទៅជា​មនុស្ស​ធម្មតា​ដែល​អាច​ត្រឡប់​ទៅរក​ជីវិត​ធម្មតា​ឡើងវិញ​។​
ឆ្លើយតប​ទៅនឹង​សំណួរ​ថា​តើ​ចិន​នឹង​សងសឹក​ដោយ​របៀប​ណា​ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​លើ​លោក Chen នោះ​, លោក​បាន​ថ្លែងថា “​យើង​នឹង​មើលឃើញ​នូវ​អ្វីដែល​នឹង​កើតឡើង​។ យើង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​តាម​សមាមាត្រ​”៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu