ភ្នំពេញ ៖ ជាថ្មីម្តងទៀត តារាសម្ដែងស្រីចូលចិត្តស្លៀកពាក់សិចស៊ី សម្ញែងភាពស្រើបស្រាល សាច់ខ្ចី និងគល់សុដន់ កញ្ញា បេននី យ៉ាំង ពេលនេះ ត្រូវបានភាគីជម្លោះ តារាស្រី កញ្ញា លីឡា វីន បានចេញមុខទម្លាយរឿងរ៉ាវអាស្រូវដ៏រសើប ទាក់ទងការដណ្ដើមយកប្តីមិត្តភ័ក្ដិខ្លួនឯង។
ការចេញមុខទម្លាយដោយការបកអាក្រាតជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី វ័យប្រហែលគ្នា ដែលជាភាគីជម្លោះស៊ីសាច់ហុតឈាម គឺកញ្ញា លីឡា វីន មកលើ កញ្ញា បេននី យ៉ាំង ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នាចំពោះដំណឹងដ៏រសើប និងអាចចាត់ទុកថាជារឿងដ៏គួរឲ្យអាម៉ាស់ផងនោះ។
បើតាមការរៀបរាប់របស់ កញ្ញា លីឡា វីន ក្នុងន័យបកអាក្រាត កញ្ញា បេននី យ៉ាំង បាននិយាយថា នេះពេលមួយដែលងែង ប្រកាសថា រៀបការ ឯណាមិនឃើញ ឯណាប្តីងែង ម៉ាមីអួត មីខ្លួនជាពស់ហើយដើរស្រែកថាគេចឹក។ កឺកឺ ម៉ែពួកងែងអី ប្តីរបស់មិត្តភ័ក្ដិអញទេ អញមែនចេះយកប្តីរបស់មិត្តភ័ក្ដិឯង ដូចងែងទេ មីសត្វអើយ…។
តារាស្រី កញ្ញា លីឡា វីន បានបញ្ជាក់ទៀតថា ប័ណ្ណប៉ាតង់ និងលិខិតអនុញ្ញាត មិនមែនក្រដាសកិច្ចសន្យាភាគហ៊ុនទេ មីអាចម៍ គេឲ្យងែងឈរឈ្មោះអញ្ចឹង ចេញមកគេដាក់អញ្ចឹង ហើយមិនមែនដាក់ឈ្មោះ២ ឬ៣នាក់មកទេ កុំធ្វើដូចគេមិនដឹងខ្យល់អី បើចង់ឈ្នះ គេឈ្នះក្នុងផ្លូវល្អ កុំលួចថែមAcc fake មកចង់ឈ្នះគេ។
គិតរហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ចេញប្រតិកម្មឆ្លើយតប ឬការបំភ្លឺណាមួយពីសំណាក់សាមីខ្លួនតារាស្រី កញ្ញា បេននី យ៉ាំង ចំពោះការចោទប្រកាន់ខាងលើនេះនៅឡើយទេ។ខណៈកម្ពុជាថ្មី ក៏មិនទាន់អាចធ្វើការទំនាក់ទំនងដើម្បីសូមការបំភ្លឺបាននៅឡើយដែរ។
គួររម្លឹកថា កាលប្រមាណជិត២ខែកន្លងមកនេះ ភាគីជម្លោះទាំងពីរ គឺតារាសម្ដែង កញ្ញា លីឡា វីន និងតារាស្រីសិចស៊ី ចូលចិត្តលេចសាច់ដើមទ្រូងមូលក្បំ ពង្វក់ចិត្តប្រុសៗ កញ្ញា បេននីយ៉ាំង ធ្លាប់បានផ្ទុះសង្គ្រាមជេរប្រមាថ និងហែកកេរ្តិ៍គ្នាផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកម្តងរួចមកហើយ។ប៉ុន្តែក្រោយមកទៀត ក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញអស់មួយរយៈពេលខ្លី៕
Source: Kampuchea Thmey Daily
0 Comments