Ad Code

ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ ក្លាយ​ជា​អគ្គិភ័យ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ ខណៈ​មាន​ជនរងគ្រោះ​ចំនួន​២៩​នាក់



ចំនួន​អ្នកស្លាប់​នៅក្នុង​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បាន​កើន​ឡើងដល់​២៩​នាក់​កាលពី​ថ្ងៃអាទិត្យ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ភ្លើង​ឆេះ​ព្រៃ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ​នេះ​ខណៈ​ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​ចំនួន​៦​នាក់​បន្ថែមទៀត​នៅក្នុង​ការស្វែងរក​តាម​កម្ទេចកម្ទី​។​

ភ្លើង​ឆេះ​ព្រៃ “Camp Fire” គឺជា​ការបំផ្លិចបំផ្លាញ​ធំ​បំផុត​និង​សាហាវ​បំផុត​ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​ចំនួន​២៥០,០០០​នាក់​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​ឆ្លងកាត់​រដ្ឋ​ស្ងួត​ហួតហែង​មួយ​នេះ​ដោយបាន​កម្ទេច​លំនៅដ្ឋាន​ចំនួន​៦,៤០០​នៅក្នុង​តំបន់​ចំនួន​ពីរ​នៃ​ទីក្រុង Paradise​។​

តម្រួត Kory Honea បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃទី​៤​ក្នុង​ការតស៊ូ​ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ថា “​ថ្ងៃនេះ មាន​សាកសព​បន្ថែមចំនួន​ប្រាំ​មួយទៀត​ត្រូវបាន​រកឃើញ​”​។ លោក​បាន​បន្ថែមថា សាកសព​ទាំងអស់​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង Paradise​។​

ក្នុង​តំបន់​អគ្គិភ័យ​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា ផ្សែង​ធុំក្លិន​ឈ្ងៀម​បាន​គ្រប​ដណ្តប់​ផ្ទៃមេឃ​ចម្ងាយ​រាប់​ម៉ា​យល៍​។

យោងតាម​នាយកដ្ឋាន​ព្រៃឈើ​និង​អគ្គិភ័យ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា (Cal Fire) បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃ Camp Fire មាន​ភាព​ខុសប្លែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្គូផ្គង​ទៅ​នឹង​គ្រោះ​មហន្តរាយ Griffith ឆ្នាំ​១៩៣៣​នៅ​ទីក្រុង Los Angeles ដែល​រហូត​មក​ទល់​ពេល​នេះ​ជា​អគ្គិភ័យ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​កំណត់ត្រា។

ប្រធាន​ផ្នែក​អគ្គិភ័យ​ទីក្រុង Los Angeles លោក Daryl Osby បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អំពី​ការ​ដឹងគុណ​របស់គាត់​ចំពោះ​ក្រុម​ពន្លត់​អគ្គិភ័យ​ដែល​បានធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់ពាន់នាក់​និង​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​។​

ក្រុម​អ្នក​ជួយសង្គ្រោះ​ក៏បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​ផងដែរ​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រមូល​សាកសព​នៅ​ជុំវិញ​ទីក្រុង Paradise ហើយ​ដាក់​ពួកគេ​នៅ​ក្នុង​រថយន្ត​ដឹក​សព​ពណ៌​ខ្មៅ​មួយគ្រឿង​។
Cal Fire បាន​ឲ្យ​ដឹងថា ដោយ​ជំរុញ​ដោយ​ខ្យល់​បក់​យ៉ាង​ខ្លាំង​នោះ​, ភ្លើង​ឆេះ​ព្រៃ “Camp Fire” បាន​ឆាបឆេះ​ផ្ទៃដី​ទំហំ​៤៥,០០០​ហិកតា​ហើយ​មាន​២៥​ភាគរយ​ត្រូវបាន​ទប់ស្កាត់​។ រហូតមកដល់​ពេលនេះ អ្នក​ពន្លត់អគ្គិភ័យ​ចំនួន​៣​នាក់​ក្នុងចំណោម​ជាង​៤,០០០​នាក់​ដែល​ត្រូវបាន​ដាក់ពង្រាយ​គឺ​បាន​រងរបួស​។​

ពួកគេ​ប៉ាន់ប្រមាណ​ថា ពួកគេ​ត្រូវការ​រយៈពេល​បី​សប្តាហ៍​ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នេះ​។​
​ការបញ្ជា​ជម្លៀស​ត្រូវបាន​ដាក់ចេញ​ចំពោះ​មនុស្ស​ជាង​មួយ​ភាគ​បួន​ក្នុងចំណោម​ប្រជាជន​ចំនួន​មួយ​លាន​នាក់​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ខណៈ​អាជ្ញាធរ​បាន​ជំរុញ​អ្នកស្រុក​កុំ​ឲ្យ​ព្រងើយកន្តើយ​ចំពោះ​ការព្រមាន​ជម្លៀស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu