Ad Code

Huawei នៅតែ​រក្សា​តំណែង​លេខ​2 ក្នុង​ការ​នាំចេញ​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ​ពិភពលោក​នៅ​ត្រីមាស​ទី​បី​



ភ្នំពេញ​ ៖ ​ទោះបីជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក បន្ត​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​2018 ក្រុមហ៊ុន Huawei នៅតែ​ឈរ​តំណែង​លេខ​2 ក្នុង​ការ​នាំចេញ​ស្មា​ត​ហ្វូ​ន​ទៅ​ក្នុង​ទីផ្សារ​ពិភពលោក ពីរ​ត្រីមាស​ជាប់ៗ​គ្នា​នៅក្នុង​ឆ្នាំ 2018 ដែល​អាច​យកឈ្នះ​ក្រុមហ៊ុន Apple ដោយ​យោងតាម​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ស្មា​ត​ហ្វូ​ន IDC IHS Markit និង Counterpoint។



តំណាង​ក្រុមហ៊ុន​Huawei បាន​ឲ្យ​ដឹងថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ Huawei នៅតែ​ឈរលើ​តំណែង​លេខ 2 ក្នុង​ត្រីមាស​ទី​ពីរ​និង​ទី​បី ឆ្នាំ 2018​នេះ ដោយសារតែ Huawei បាន​ខិតខំ​ប្រឹងប្រែង​ក្នុង ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​ផលិតផល ការបង្កើត​បច្ចេកវិទ្យា​ថ្មីៗ​គ្មាន​គូរ​ប្រៀប បន្ទះ​ឈី​ប និង​បច្ចេកវិទ្យា​ឆ្លាត​វៃ AI។

ក្រុមហ៊ុន IDC បាន​បង្ហាញ​ថា ការនាំចេញ​ស្មា​ត​ហ្វូ​ន​ក្នុង​ត្រីមាស​ទី 3 មាន​ចំនួន 355.2 លាន​គ្រឿង ដែល​មាន​ការ​ធ្លាក់​ចុះ​6% បើ​ប្រៀបធៀប​ទៅ​និង​ការនាំចេញ​នៅ​ឆ្នាំ​មុនៗ។ មិនតែប៉ុណ្ណោះ វា​នៅតែ​បន្ត​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី 4​។ ប៉ុន្តែ​ក្រុមហ៊ុន Huawei នៅតែ​មាន​សន្ទុះ​នៃ​ការលក់​និង​ការនាំចេញ​ទៅក្នុង​ទីផ្សារ ដែល​បាន​នាំចេញ​ចំនួន 53 លាន​គ្រឿង និង​ចាប់​បាន​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក 14.6%។

Huawei ត្រកូល Nova ត្រកូល P និង ត្រកូល Mate នៅតែ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទូទាំង​ពិភពលោក​។ មិនតែប៉ុណ្ណោះ ត្រកូល Mate20 ដែល​ទើបតែ​សម្ពោធ​និង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ពាក់​កណ្តាល​ខែតុលា​នេះ មានការ​កុម្ម៉ង់​ទិញ​ច្រើន​លើសលប់​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​វិញ ម៉ូ​ដែល​នេះ​បានធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​និង​មានការ​កុម្ម៉ង់​ទិញ​លក់​ទី​មួយ​អស់​មុន​កាលកំណត់​ក្នុង​រយៈពេល​ខ្លី៕ ​



  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu