Ad Code

ឃុន ឌី​ម៉ា ឈ្នះ Khum Phit ខណៈ ​យុគ យក្ស​ផ្លែ​ សងសឹក ​Op Sai​ បានសម្រេច​



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជ ​ឃុន ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ Khum Phit ដោយ​ពិន្ទុ នៅក្នុង​ការជួបគ្នា​លើស​ង្វៀន​SEATV កាលពី រសៀល​ថ្ងៃទី​១០​ ខែវិច្ឆិកា ឆ្នាំ​២០១៨។

Khum Phit គេ​វាយ​ចាញ់ ​ឃុន ឌី​ម៉ា ដាច់​តែម្ដង គឺ​៥​សូន្យ​។ Khum Phit ប៊ិះ​តែ​សន្លប់​នៅក្នុង​ការប្រកួត​ទឹក​ទី​១ បន្ទាប់ពី ​ឃុន ឌី​ម៉ា វាយ​កែង​ត្រូវ​គល់​ថ្គាម​មួយ​កែង​យ៉ាង​ដំណំ ប៉ុន្តែ​ដោយសារ Khum Phit គេ​មាន​ស្មារតី​រឹងមាំ​នោះ ក្រោយពី​អាជ្ញាកណ្ដាល​រាប់​គេ​ដល់​០៨ គេ ក៏​បន្ត​ការប្រកួត​ទៀត ហើយ​បាន​ប្រកួត​រហូតដល់​ចប់​ទឹក០​៥ និង​ចាញ់ ​ឃុន ឌី​ម៉ា ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​០៣​លើក​ ទាំង​លើក​នេះ ដែល​មក​លើក​ទី​០១ គេ​វាយ​ស្មើ​ពិន្ទុ​ជាមួយ​ ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១(០៦​តុលា​)​ និង​មក​លើក​ទី០​២ វាយ​ចាញ់​ពិន្ទុ ​មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ ​(២៧​តុលា​២០១៨) ហើយ​លើក​ទី០​៣​នេះ គេ​ចាញ់​ ឃុន ឌី​ម៉ា​ ដោយ​ពិន្ទុ​ទៀត​។

ចំពោះ ​យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ គេ​បាន​សងសឹក​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ឈ្មោះ ​Oup Sai បានសម្រេច ក្រោយពី​គេ​បាន​ផ្ដួល​Oup Sai ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​៣ ដោយ​កណ្ដាប់ដៃ​នោះ។

កាលពី​ជួបគ្នា​លើក​មុន​(០៦​តុលា​២០១៨)​យក្ស​ផ្លែ​វាយ​ចាញ់ Oup Sai ដោយ​ពិន្ទុ តែ​លើក​នេះ​ យក្ស​ផ្លែ​ គេ​សងសឹក​យក​ទាំង​ការ​ទាំង​ដើម​វិញ​ហើយ។

Oup Sai ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ បាន​ត្រូវ​ យុគ យក្ស​ផ្លែ ​វាយ​ឲ្យ​អាជ្ញាកណ្ដាល​រាប់០​៨ ដល់​ទៅ​ពីរដង គឺ​ក្នុង​ទឹក​ទី​០២​ម្ដង និង​ក្នុង​ទឹក​ទី​០៣​ម្ដង បន្ទាប់មក​ក៏ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​តែម្ដង។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគ​មន៍​លេខ​០២ នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​វាយ​ឈ្នះ​ សូត្រ ​ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ។ ពីរ​នាក់​នេះ​ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

​ចំណែក ប្រាក់ ​ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង បាន​ត្រូវ​ សល់ ​ស្រស់ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា វាយ​សន្លប់​ក្នុង​ទឹក​ទី០​២​ ដោយ​ស្នៀត​ជង្គង់។

-Loom Leng សងសឹក ​ឡុង សំណាង​មិនបាន ឯ វ៉ែន សុវណ្ណ ផ្ដួល​អ៊ីរ៉ង់​ Akbari Keramat​ ក្នុង​ទឹក​ទី​០១
​អ្នក​ប្រដាល់​ថៃ​Loom Leng ដែល​ឡើងមក​សងសឹក​ជាមួយ ​ឡុង សំណាង អ្នក​ប្រដាល់​កម្ពុជា​ នៃ​ក្លិប​សាល​វ័​ន្ត​កីឡា កាលពី​យប់​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter របស់​SEATV នោះ គឺ​ពុំបាន​សម្រេច​នោះឡើយ ដោយ​ប្រកួត​ចាញ់ ​ឡុង សំណាង​ ដោយ​ពិន្ទុ​ទៀត។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

Loom Leng ជា​អ្នក​ប្រដាល់​ជើងចាស់​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៣,៥០០​គ​.​ក្រ ដែល​វាយ​បាន​នៅ​ស្រុក​ខ្មែរ​ ហើយក៏​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ដែរ​កន្លងមក។ ក្នុង​នោះគេ​បាន​វាយ​ចាញ់ ​ឡុង សំណាង ដោយ​ពិន្ទុ​កាលពី​ចុង​ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​គេ​មិន​អស់ចិត្ត ទើប​សុំ​សងសឹក​សំណាង​វិញ​នេះ ប៉ុន្តែ Loom Leng បាន​បរាជ័យ។

ចំពោះ វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្ត​បាត់ដំបង បាន​ផ្ដួល​អ្នក​ប្រដាល់​អ៊ីរ៉ង់ អេក​បា​រៀ គី​រ៉ា​ម៉េ​ត (Akbari Keramad ) ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​០១​។

វ៉ែន សុវណ្ណ និង អេក​បា​រៀ គី​រ៉ា​ម៉េ​ត ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម។ អ្នក​ប្រដាល់​អ៊ីរ៉ង់ អេក​បា​រៀ គី​រ៉ា​ម៉េ​ត នេះ សន្លប់​ដោយសារ​កណ្ដាប់ដៃ​របស់ ​យក្ស​ផ្លែ។ ជើង​ថ្មី​អ៊ីរ៉ង់​រូប​នេះ មាន​ប្រវត្តិ​លើ​រេញ តែ​១៤​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​១១​លើក ចាញ់​០៣​លើក មិនដែល​ស្មើ។​

-​ជម្រុះ​ដណ្ដើម​ប្រាក់​លាន​ទម្ងន់​៦៥​គ​.​ក្រ ៖ គឿ​ម សុវណ្ណ​ឌឿ​ត ចាញ់ គួ​ន​សុវណ្ណ , សៅ ប៊ុនធឿន ឈ្នះ លីន វណ្ណៈ។​
​ ​
ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្ដើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុន​ស្រាបៀ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ដែលជា​ការប្រកួត​សប្ដាហ៍​ទី​២ នេះ ដែលមាន​២​គូ នោះ គឺ​គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ ប្រកួត​ចាញ់​ គួ​ន សុ​វណ្ណៈ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ក្នុង​ទឹក​ទី​០៤ ហើយ​សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ បាន​ផ្ដួល លីន វណ្ណៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។​

ការប្រកួត​ប្រដាល់​គុន​ខ្មែរ​គូ​ម៉ា​រ៉ា​តុង ដណ្ដើម​ប្រាក់​១០​លាន​រៀល ​វគ្គ​៣​ របស់​ក្រុមហ៊ុន​ស្រាបៀ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន​០៨​នាក់ មកពី​សមាគម​-​ក្លិប​ចំនួន​៨ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។

អ្នក​ប្រដាល់​ទាំង​០៨​រូប​នោះ ត្រូវ​បែង​ចែក​ជា​ពីរ​ពូ​ល មួយ​ពូ​ល​មាន​៤​រូប ដែល​ក្នុង​ពូ​ល​A មាន​កីឡាករ ជី ឆៃលី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​, វ៉ន វ៉ុ​ន ក្លិប​អេ​ភូ​ថង​កីឡា , សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ និង គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ ខេត្ត​បាត់ដំបង​។

ចំណែក​ពូ​ល B មាន ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​, ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​, លីន វណ្ណៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ និង​កីឡាករ ​គួ​ន​ សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu