Ad Code

លោក Putin និយាយថា មានការ​សន្ទនា​ដ៏​ល្អជា​មួយ​លោក Trump នៅ​ទីក្រុង ប៉ារីស



ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយថា លោក​មាន​កិច្ចសន្ទនា​ខ្លី​មួយ​ប៉ុន្តែ​ជា​កិច្ចសន្ទនា​ដ៏​ល្អ​ជាមួយ​មេដឹកនាំ​អាមេរិក​លោក Donald Trump នៅ​ព្រឹត្តិការណ៍​រំលឹក​សង្គ្រាមលោកលើកទី​១​ក្នុង​ទីក្រុង​ប៉ារីស​។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ RIA Novosti បាន​រាយការណ៍​ថា នៅពេលដែល​អ្នកកាសែត​សួរ​លោក Putin ថា​តើ​គាត់​បាន​ព្យាយាម​និយាយ​ទៅកាន់​លោក Trump មែន​ទេ​កាលពី​ថ្ងៃអាទិត្យ​, គាត់​និយាយថា “​មែន​”​។ នៅពេល​សួរថា​តើ​វា​ដំណើរការ​យ៉ាងណា លោក Putin និយាយថា “​ល្អ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​ប៉ុន្តែ​ប្រធានាធិបតី​បារាំង​បាន​បាន​និយាយថា អ្នក​ទាំង​ពីរបាន​ពិភាក្សាគ្នា​យ៉ាង​ទូលំទូលាយ​ក្នុងអំឡុងពេល​អាហារ​ថ្ងៃត្រង់​បន្ទាប់ពី​ការ​ប្រារព្ធ​ពិធី​។​

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron គឺ​នៅ​ទីនោះ​ហើយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​ចូលរួម​នៅក្នុង​ការពិភាក្សា​មួយចំនួន​។​
​ប្រធានបទ​ដែល​បាន​ពិភាក្សា​គឺ​រួមមាន​ស្ថានភាព​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ជាពិសេស​ប្រទេស​ស៊ី​រី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត​និង​ប្រទេស​កូរ៉េខាងជើង​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា លោក Trump បាន​អង្គុយ​ជាមួយ​មេដឹកនាំ​ពិភពលោក​នានា​រួមទាំង​លោក Putin, លោក Macron និង​លោកស្រី Merkel ផងដែរ​អំឡុង​អាហារ​ថ្ងៃត្រង់​ហើយ​ក្រុម​នេះ​បានរៀបចំ​កិច្ចពិភាក្សា​ដ៏​ល្អ​និង​ប្រកបដោយ​ផលិតភាព​។​

ការរំពឹងទុក​បាន​កើនឡើង​សម្រាប់​ជំនួប​ថ្មី​មួយ​រវាង​លោក Trump និង​លោក Putin ខណៈ​ភាព​តានតឹង​បាន​កើនឡើង​ទាក់ទង​នឹង​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម (INF) សម័យ​សង្គ្រាមត្រជាក់​និង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​ទីក្រុង​មូ​ស្គូ​។​

កាលពី​ខែ​មុន​លោក Trump បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ទូទាំង​ពិភពលោក​នៅពេល​លោក​បាន​និយាយថា លោក​នឹង​លុបចោល​កិច្ចព្រមព្រៀង INF ខណៈ​លោក Putin បាន​ព្រមាន​ថា ការបោះបង់ចោល​សន្ធិសញ្ញា​នេះ​នឹង​បើក​ឲ្យ​មានការ​ប្រកួតប្រជែង​សព្វាវុធ​ថ្មី​និង​ធ្វើ​ឲ្យ​អឺរ៉ុប​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​។​
​គួរ​បញ្ជាក់ថា មេដឹកនាំ​ពិភពលោក​ប្រហែល​៧០​រូប​បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​របស់​ប្រទេស​បារាំង​ដើម្បី​កត់សំគាល់​រយៈពេល​១០០​ឆ្នាំ​នៃ​បទ​ឈប់​បាញ់​ឆ្នាំ​១៩១៨៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu