Ad Code

ក្រុមហ៊ុន​លក់​ផលិតផល​អន​ឡាញ​យក្ស​របស់​ចិន Smile Shop មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​



​ភ្នំពេញ ៖ ក្រុមហ៊ុន​លក់​ផលិតផល​អន​ឡាញ​យក្ស​របស់​ចិន Smile Shop ដែល​នាំចូល និង​លក់​ផលិត​ផល សៀវ​មី​គ្រប់​ប្រភេទ​ផ្ដាច់មុខ តាមរយៈ Ecommerce App បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​លើ​ទីផ្សារ​កម្ពុជា ព្រម​គ្នា​ជាមួយនឹង​ក្រុមហ៊ុន MI កាលពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ សុខា​។​

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវការ​របស់​ក្រុមហ៊ុន MI លោក Jack Lee នាយក​ប្រតិបត្តិ ក្រុមហ៊ុន Smile Shop បាន​ឲ្យ​ដឹងថា បើទោះបីជា​ប្រជាជន​កម្ពុជា​មាន​ចំនួន​តិច ហើយ​ទីផ្សារ​តូច​ចង្អៀត និង​ជីវភាព​នៅ​មាន​កម្រិត​ក៏ដោយ ​ក៏​លោក​ប្ដេជ្ញា​ចិត្ត​ផ្ដល់​ឲ្យ​ប្រជាជន​កម្ពុជា​នូវ​បទពិសោធន៍​ថ្មី តាមរយៈ​ការទិញ​ផលិតផល​តាម​អេឡិចត្រូនិក (​អន​ឡាញ​) របស់​ក្រុមហ៊ុន Smile Shop, ដែលមាន​លក់​នូវ​ផលិតផល MI គ្រប់​ប្រភេទ ប្រកបដោយ ភាព​ជឿជាក់ សុវត្ថិភាព តម្លៃ​ធូរ​ថ្លៃ ទទួល​បាន​ផលិតផល​គុណភាព​ខ្ពស់ និង​ការធានា​ត្រឹមត្រូវ​។

“​វត្តមាន Smile Shop នឹង​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការទិញ ផលិតផល​ប្រើប្រាស់​សៀវ​មី​គ្រប់​ប្រភេទ តាមរយៈ​ការ​សន្សំសំចៃ​ពេលវេលា និង​ថវិកា​។ លើសពីនេះ យើង​ផ្តល់​ជូន​នូវ តម្លៃ​ធូរ​ថ្លៃ​ជាង​, គុណភាព​ល្អ​ជាង ហើយ​នឹង​ការធានា​យូរ​ជាង រហូត​ដល់​ទៅ២​ឆ្នាំ សម្រាប់​ផលិតផល​ស្មា​ត​ហ្វូ​ន​សៀវ​មីគ្រប់​ប្រភេទ​”​។

Smile Shop គឺជា​ហាង​លក់​ផលិតផល​សៀវ​មីគ្រប់​ប្រភេទ​លើ​អន​ឡាញ ប្រចាំ​ប្រទេស កម្ពុជា​។ លើស​ពី​នេះ Smile Shop ជា Ecommerce App (​ពាណិជ្ជកម្ម​បែប​អេឡិចត្រូនិក​) ដែល​អាច​ឲ្យ​អតិថិជន​ធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ តាមរយៈ AliPay, Wing, និង Pi Pay ជាដើម​។ Smile Shop ធានា​ទាំង​គុណភាព​, តម្លៃ និង​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​ទូទាំង​ប្រទេស។

Smile Shop មាន​មជ្ឈមណ្ឌល​បម្រើ​សេវា​កម្ម​របស់​ក្រុមហ៊ុន​ទូរស័ព្ទ សៀវ​មី (Xiaomi Service Centre) សម្រាប់​បម្រើ​សេវា​ជូន​អតិថិជន ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​២៣​បេ ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក្រុងភ្នំពេញ នៅ​ជិត​ក្រសួងទេសចរណ៍ (​ចម្ងាយ​១០០​ម៉ែត្រ​ពី វិទ្យាល័យ បាក់​ទូក​)៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu