Ad Code

កីឡាករ ធា​រី ចន្ថា​ប៊ី​ន របស់​កម្ពុជា ទទួល​បាន​ប្រាក់ខែ​ក្បែរ​ម៉ឺន​ដុល្លារ ក្រោយ​ស៊ី​ញ៉េ​កុងត្រា​ថ្មី​ជាមួយ​ក្លិប​Terengganu FA



កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រូវ​បាន​ក្លិប​ចាស់​របស់ខ្លួន​គឺ​Terengganu FA​សមាជិក​នៅ​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) បន្ត​កិច្ចសន្យា​១​រដូវ​កាល​ទៀត ក្រោយ​ផុត​រដូវ​កាល​ឆ្នាំ​២០១៨​ថ្មីៗ​នេះ ខណៈ​រូប​នឹង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​រដូវ​កាល​មុន ពោលគឺ​ក្បែរៗ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក​។

ប្រភព​បាន​បញ្ជាក់​ថា ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទទួល​បាន​ប្រាក់ខែ​ច្រើនជាង​ឆ្នាំ​ចាស់ ដោយ​ទទួល​បាន​ប្រហែល ៥ ពាន់​ដុល្លារ​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​បន្ត​កិច្ចសន្យា​ថ្មី​រួច​រូបគេ​នឹង​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ចន្លោះ​ពី ៧ ពាន់ ទៅ ១ ម៉ឺន​ដុល្លារ​អាមេរិក​។ កីឡាករ​រូប​នេះ​ទើបតែ​បាន​ជួយ​ក្រុម​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Malaysian FA Cup ទៀត​ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​ទល់នឹង​ក្រុម Perak ក្នុង​គ្រាប់​បាល់ ៤-១ (​ថែម​ម៉ោង ១៥ នាទី ២​ដង​ស្មើ ៣-៣)​។ ចំណែក​នៅក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី​វិញ​ រូបគេ​បាន​ជួយ​ក្រុម​ឲ្យ​ស្ថិតនៅ​លំដាប់​ទី៥ នៃ​លី​គ​កំពូល​រដូវ​កាល​កន្លងទៅ​។



សូម​រំលឹក​ថា ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​ធ្វើ​ដំណើរ​មក​កម្ពុ​ជា ដោយ​ចុះ​កិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន​លើកដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ២០១២​។ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ខែតុលា ឆ្នាំ២០១៧ ថ្មីៗ​នេះ​។



​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់​រដូវ​កាល​រូបគេ​បាន​ផ្លាស់​មកលេង​នៅ​កម្ពុជា វិញ​ជាមួយ​ក្លិប​អគ្គីសនី​កម្ពុជា​។ បើ​និយាយ​ពី​ការ​ប្រកប​អាជីព​ក្នុង​ក្លិប អំឡុង​ពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន កីឡាករ ធា​រី ធ្លាប់​លើក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១២ និង ២០១៦ ក្រោយ​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៤ ឆ្នាំ​ហើយ​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu