Ad Code

លោក Trump រិះគន់ “​ការប្រមាថ​” របស់លោក Macron ជុំវិញ​សំណើ​កងទ័ព EU



ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​សុក្រ​បាន​ស្តីបន្ទោស​ដល់​ការអំពាវនាវ​របស់លោក Emmanuel Macron ដែល​ឲ្យ​កងទ័ព​អឺរ៉ុប​ត្រូវការពារ​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​មហាអំណាច​ដោយ​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​ថា​ជា “​ការប្រមាថ​យ៉ាងខ្លាំង​” ដែល​នេះ​ជាហេតុ​បញ្ឆេះ​ឲ្យ​មាន​ភាពចម្រូងចម្រាស់​ស​ម្រា​ប់​ដំណើរ​ទស្សនកិច្ច​រំលឹក​សង្គ្រាមលោក​លើកទីមួយ​របស់គាត់​ទៅកាន់​ទីក្រុង​ប៉ារីស​។​

លោក Trump បាន​ទៅដល់​ទីក្រុង​ប៉ារីស​សម្រាប់​ព្រឹត្តិការណ៍​ចុង​សប្តាហ៍​ដើម្បី​រំលឹក​អំពី​ទីបញ្ចប់​នៃ​សង្គ្រាមលោកលើកទី​១​ហើយ​បន្ទាប់មក​គាត់​បាន​បង្ហោះ Twitter អំពី​សំណើ​នានា​ដើម្បី​បញ្ចប់​ការឧបត្ថម្ភ​ដល់​សហភាព​អឺរ៉ុប​។​

ប្រធានាធិបតី​អាមេរិក​បាន​បង្ហោះ Twitter ដោយ​សំដៅលើ​ការកត់សម្គាល់​របស់លោក Macron កាលពី​បី​ថ្ងៃមុន​ថា “​លោក​ប្រធានាធិបតី Macron នៃ​ប្រទេស​បារាំង​ទើបតែ​បាន​លើកឡើងថា អ៊ឺរ៉ុប​ត្រូវតែ​បង្កើត​កងទ័ព​ផ្ទាល់​របស់ខ្លួន​ក្នុង​ដើម្បី​ការពារ​ខ្លួន​ពី​សហរដ្ឋអាមេរិក ចិន​និង​រុស្ស៊ី​”​។​

លោក​បាន​បន្ថែមថា “​នោះ​ជាការ​ប្រមាថមើលងាយ​យ៉ាងខ្លាំង​ប៉ុន្តែ​ប្រហែលជា​អឺរ៉ុប​ត្រូវ​បង់​ភាគហ៊ុន​សមរម្យ​ជាដំបូង​សិន​ដល់​អង្គការ​ណា​តូ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់ប្រាក់​ឧបត្ថម្ភ​យ៉ាងច្រើន​ក្រាស់ក្រែល​!”​។​

លោក Macron ដែលជា​អ្នកតស៊ូ​មតិ​ដ៏​រឹងមាំ​នៃ​ការធ្វើសមាហរណកម្ម​អឺរ៉ុប​កាន់តែ​ជិតស្និទ្ធ​បាន​និយាយថា កងកម្លាំង​យោធា​រួម​របស់​សហភាព​អឺរ៉ុប​គឺ​ចាំបាច់​ណាស់​ដើម្បី​ការពារ​ទ្វីបអឺរ៉ុប​ពី​កម្លាំង​របស់​អាមេរិក​។​

លោក​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ Europe 1 ថា “​យើង​ត្រូវតែ​ការពារ​ខ្លួន​យើង​ពី​ប្រទេស​ចិន រុស្ស៊ី​និង​សូម្បីតែ​សហរដ្ឋអាមេរិក​ផងដែរ​”​។ លោក​បានលើកឡើង​ជា​លើកដំបូង​ថា អឺរ៉ុប​ប្រហែលជា​ចាំបាច់​ត្រូវការពារ​ខ្លួន​ពី​សហរដ្ឋអាមេរិក​។​

ប្រធានាធិបតី​បារាំង​រូបនេះ​ដែល​បានអនុម័ត​ការបង្កើន​ការចំណាយ​យោធា​សំខាន់ៗ​ដើម្បី​នាំ​ប្រទេស​បារាំង​ឲ្យ​ស្របតាម​គោលដៅ​ចំណាយ​របស់​អង្គការ​ណា​តូ​គឺ​កំពុង​ដឹកនាំ​ការបង្កើត​កងកម្លាំង​ប្រតិកម្ម​រហ័ស​របស់​អឺរ៉ុប​ចំនួន​៩​ប្រទេស​ដែលជា​ការ​បំបែក​ខ្លួន​ពី​អង្គការ​ណា​តូ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu