Ad Code

លោក Trump បង្កើន​ការវាយប្រហារ​លើ​ប្រមុខ​នៃ​ការស៊ើបអង្កេត​បញ្ហា​រុស្ស៊ី​



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បើក​ការវាយប្រហារ​ថ្មី​មួយ​កាលពី​ថ្ងៃ​អង្គារ​ប្រឆាំងនឹង​អ្នកស៊ើប​អង្កេត​អំពី​ការឃុបឃិត​របស់​រុស្សី​លោក Robert Mueller ដែលជា​ហេតុ​បង្កើន​ភាព​តានតឹង​ផ្នែក​នយោបាយ​ខណៈ​ការស៊ើបអង្កេត​កំពុង​គំរាមកំហែង​ដល់​សេត​វិមាន។

នៅក្នុង​ភាសា​ដ៏​រឹងមាំ​បំផុត​របស់គាត់​ប្រឆាំងនឹង​ការស៊ើបអង្កេត​ដែល​គាត់​បាន​រិះគន់​ជា​យូរ​មកហើយ​ថា​ជា “​ការព្យាយាម​ដាក់​កំហុស​លើ​គាត់​” នោះ​, ប្រធានាធិបតី​អាមេរិក​បាន​ហៅ​លោក Mueller ថា “​រដ្ឋអាជ្ញា​ពិសេស​បាន​ប្រព្រឹត្ត​អំពើអាក្រក់​”​។​

លោក Trump បាន​ចោទប្រកាន់​នៅក្នុង​ការ​បង្ហោះ Twitter ជា​បន្តបន្ទាប់​ថា “​គាត់​កំពុង​ធ្វើ​ឲ្យ​ខូចខាត​ជា​បណ្តើរៗ​ដល់​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​របស់​យើង​”​។​

ការវាយប្រហារ​លើ​រដ្ឋ​អាជ្ញា​ពិសេស​រូបនេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក Mueller បាន​ផ្អាក​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អតីត​ប្រធាន​យុទ្ធនាការ​របស់លោក Trump គឺ​លោក Paul Manafort ដោយ​ចោទប្រកាន់​គាត់​ពីបទ​និយាយ​កុហក​ដល់​អ្នកស៊ើប​អង្កេត​។​

ការចោទប្រកាន់​ប្រឆាំងនឹង​លោក Manafort បានកើត​ឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​ទីប្រឹក្សា​កិច្ចការបរទេស​នៃ​យុទ្ធនាការ​ឆ្នាំ​២០១៦​របស់លោក Trump គឺ​លោក George Papadopoulos ត្រូវបាន​ដាក់ពន្ធនាគា​រ​រយៈពេល​ពីរ​សប្តាហ៍​ដោយសារតែ​និយាយ​កុហក​ទៅ​អ្នកស៊ើប​អង្កេត​អំពី​ទំនាក់ទំនង​រុស្ស៊ី​របស់គាត់​។​

រឿង​ទាំងពីរ​នេះ​បាន​បន្ថែម​ការរំពឹងទុក​ថា លោក Mueller កំពុង​ខិត​ទៅជិត​ទីបញ្ចប់​នៃ​ការស៊ើបអង្កេត​អាយុកាល​១៨​ខែ​របស់គាត់​ដែល​បាន​នាំមក​នូវ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​គ្នា​រវាង​យុទ្ធនាការ​របស់លោក Trump និង​កិច្ចប្រឹងប្រែង​របស់​រុស្ស៊ី​ដើម្បី​បង្វែរ​ការបោះឆ្នោត​ឆ្នាំ​២០១៦​ឬ​ចំពោះ​ការចោទប្រកាន់ថា លោក Trump បាន​រារាំង​ការស៊ើបអង្កេត​។​

កាលពី​សប្តាហ៍​មុន សេត​វិមាន​បាន​បង្ហាញថា លោក Trump បាន​ឆ្លើយតប​នឹង​សំណួរ​ដ៏​ច្រើន​ដែល​ត្រូវ​បានដាក់​ស្នើ​ដោយ​ក្រុម​របស់លោក Mueller កាលពីដើម​ឆ្នាំនេះ​ដោយ​បញ្ចប់​ការពន្យារពេល​ដ៏​យូរ​ដែល​ជំរុញ​ឲ្យ​មានការ​រំពឹងទុក​ថា លោក Trump អាច​ត្រូវបាន​កោះហៅ​ឲ្យ​ទៅ​ផ្តល់​ភស្តុតាង​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu