Ad Code

Xiaomi ប្រកាស​ចេញលក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro លើ​ទីផ្សារ​កម្ពុជា​



ភ្នំពេញ ៖ Xiaomi ដែលជា​ក្រុមហ៊ុន​ឈាន​មុនគេ​ផ្នែក​បច្ចេកវិទ្យា​សាកលលោក បានប្រកាស​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro ជា​ផ្លូវការ​នា​ថ្ងៃនេះ​ក្នុងប្រទេស​កម្ពុជា ដោយ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​កា​ន់​តែ​ច្រើន​ដើម្បី​រីករាយ​នឹង​លក្ខណៈពិសេស​បំផុត​ពី​ស៊េរី​ស្មា​ត​ហ្វូ​ន Mi 8​ជាមួយនឹង​បច្ចេកវិទ្យា​ថតរូប​ទំនើប​និង​ការច្នៃប្រឌិត​មាន​គុណភាព​ខ្ពស់​។​

លោក Jonh Chen ដែលជា​នាយក​ក្រុមហ៊ុន Xiaomi ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ក្រុមហ៊ុន Xiaomi បាន​នាំចេញ​ស្មា​ត​ហ្វូ​ន​ជាង 1០០​លាន គ្រឿង នៅក្នុង​ឆ្នាំនេះ ដោយឡែក​ស៊េរី​ស្មា​ត​ហ្វូ​ន Mi 8 បាន​នាំចេញ​សរុប​លើសពី 6​លាន​គ្រឿង ដែលជា​ការចូលរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ភាពជោគជ័យ​នេះ​។ យើងខ្ញុំ​មាន​ក្តីរំភើប​ដែល​នាំយក​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​នេះ​មក​ប្រទេស​កម្ពុជា​មុនពេល​ថ្ងៃបុណ្យ Christmas ឈានចូល​មកដល់។ ជាមួយនឹង​ពណ៌​ដ៏​ស្រស់ស្អាត និង​ការថតរូប​ដ៏​មាន​ថាមពល​របស់ខ្លួន ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ​គឺជា​ដៃគូ​ដ៏​សក្ដិ​សម​សម្រាប់​ការអបអរសាទរ​ផ្សេងៗ​នៅក្នុង​រដូវ​កាល​នេះ​។​



លោក​បាន​ឲ្យ​ដឹង​បន្ថែមថា Mi 8 Lite សម្រាប់​ការលេង​ហ្គេម និង​ការថតរូប​ដ៏​អស្ចារ្យ​ បំពាក់​មកជា​មួយ​កាមេរ៉ា​ទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែល​បំពាក់​លើ​ទូរស័ព្ទ Mi 8 Lite អាច​ចាប់យក​រូបភាព​បាន​ច្បាស់​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន​។ នៅក្នុង​ស្ថានភាព​ពន្លឺ​ខ្សោយ sensor នឹង​ប្រើ​នូវ​បច្ចេកវិទ្យា Super Pixel ដើម្បី​ចាប់​ច្របាច់​នូវ​ព័ត៌មាន​នៃ pixel 4 ឲ្យ​ក្លាយទៅជា pixel ធំ​មួយ ធ្វើ​ឲ្យ​រូបភាព​កាន់តែច្បាស់ ជាពិសេស​នៅ​ទីតាំង​ក្នុង​អគារ​។ ទន្ទឹមនឹងនេះ អេក្រង់​របស់​ទូរ​ស័ព្ទ Mi 8 Lite អាច​បញ្ចេញ​នូវ​ពណ៌​ផ្សេងៗ​ដែល​ស៊ី​ទៅនឹង​ស្ថានភាព​នានា​នៅពេល​ថតរូប selfies ដោយ​ចាំង​បំភ្លឺ​មុខ​ជាមួយនឹង​ពណ៌​ដែល​ត្រូវ​គ្នា​យ៉ាង​ឆ្លាត​វៃ ដើម្បី​ធ្វើ​ឲ្យ​ការថតរូប selfies កាន់តែ​ស្រស់ស្អាត​។​
Mi 8 Pro បាន​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត ដោយបាន​បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​ដោះ​សោ​​អេក្រង់​ដោយ​ស្កេ​ន​ម្រាមដៃ​។ វា​មាន​លក្ខណៈ​ខុសពី​បច្ចេកវិទ្យា​ដោះ​សោ​​អេក្រង់​ដោយ​ស្កេ​ន​ម្រាមដៃ​ដទៃទៀត ដែល​ត្រូវ​ចំណាយ​ថាមពល​ដោយ​ផ្តិត​ម្រាមដៃ​ទៅនឹង​កញ្ចក់​ឲ្យ​ជាប់ ដើម្បី​មើលថា ថា​តើ​ម្រាមដៃ​បាន​ស្កេ​ន​ជាប់​ ឬនៅ​។ ប៉ុន្តែ​សម្រាប់ pressure sensor វិញ គឺ​ដោយ​គ្រាន់តែ​ចុច​បើក​ដំណើរការ​នៃ​មុខងារ​នោះ ហើយ​ដាក់​ម្រាមដៃ​លើ​អេក្រង់ វា​គឺ​ដំណើរការ​យ៉ាង​លឿន និង​កាត់​បន្ថយថាមពល​ទៀតផង​។



សម្រាប់ ទូរស័ព្ទ Mi 8 Lite and Mi 8 Pro នឹងដាក់​លក់​នៅ​ថ្ងៃទី​1០ ខែវិច្ឆិកា ខាងមុខនេះ ។ ទូរស័ព្ទ Mi 8 Lite មាន​ជម្រើស ២ ពណ៌ គឺ​ពណ៌​ខៀវ (Aurora Blue) និង​ពណ៌​ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259​ដុល្លារ និង 6GB + 128GB តម្លៃ 299​ដុល្លារ​។ ដោយឡែក ទូរ​សព្ទ Mi 8 Pro មានតែ​មួយ​ពណ៌​គត់ គឺ​ពណ៌ Transparent Titanium និង​មានតែ 1 version ប៉ុណ្ណោះ​គឺ 8GB + 128GB តម្លៃ 599​ដុល្លារ​។​

Xiaomi បច្ចុប្បន្ន​គឺជា​ក្រុមហ៊ុន​ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ធំជាងគេ​លំដាប់ថ្នាក់​លេខ 4 លើ​ពិភពលោក ហើយ​បាន​បង្កើត​នូវ loT platform អ្នកប្រើប្រាស់​ធំជាងគេ​លើ​ពិភពលោក ជាមួយនឹង​ឧបករណ៍​ឆ្លាត​វៃ (smart devices) ច្រើនជាង 1០០ លាន គ្រឿង (​ដោយ​មិន​រាប់បញ្ចូល smartphones និង laptops ឡើយ​) ដែល​បាន​ត​ភ្ជាប់​ជាមួយ platform របស់ខ្លួន​។ នាពេល​បច្ចុប្បន្ន ផលិតផល​របស់​ក្រុមហ៊ុន Xiaomi មាន​លក់​នៅតាម​តំបន់ និង​ប្រទេស​ចំនួន​ជាង 7០​ប្រទេស នៅ​ទូទាំង​ពិភពលោក និង​មាន​កន្លែង​ឈរជើង​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ជាច្រើន​
​ទៀតផង​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu