Ad Code

លួច​គេ​បាន​គេច​ខ្លួន​មួយ​យប់ ស្អែក​ឡើង ជាប់​ខ្នោះ



ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​គេ​ហើយ​គេចខ្លួន​បាន​មួយ​យប់​ស្អែក​ឡើង​ម្ចាស់​គេ​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​១១​ ខែធ្នូ ​ឆ្នាំ​២០១៨ ​ស្ថិត​នៅផ្ទះ​ជនសង្ស័យ​លេខ​១៦៥​ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​។



ជនសង្ស័យ​ឈ្មោះ យិន សុធី ហៅ ម៉េ​ក ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ ១៦៥​ក្រុម​៥​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មាន​សារធាតុ​ញៀន​ជាប់​នឹង​ខ្លួន​ផង​។​
ជនរងគ្រោះ​ឈ្មោះ​សុខ ហ៊ួ​រ ភេទប្រុស អាយុ២៦​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​ទូរ​ស័ព្ទ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ផ្ទះ​ផ្លូវ បេតុង​ក្រុមទី​៩ ភូមិ ក្រោលគោ​សង្កាត់ គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឫស្សី​កែវ​។ ទូរស័ព្ទ​ដៃ​ទាំង​៣​គ្រឿង​ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​នោះ​ទី​១​ម៉ាក​Samsung J7​ពណ៌​ខ្មៅ ទី​២​ម៉ាក​SamsungS7​នឹង​ទី​៣​ម៉ាក​IPhone4​ពណ៌​ខ្មៅ​។

សមត្ថកិច្ច​ឲ្យ​ដឹងថា ​នៅ​ថ្ងៃ​១០ ខែធ្នូ​ឆ្នាំ​២០១៨​ជនរងគ្រោះ​បាន​ទុក​ទូរស័ព្ទ​នៅក្នុង​បន្ទប់​ផ្ទះ​របស់ខ្លួន​ហើ​យ​ចេញទៅ​លក់​គ្រឿង​ទូរ​សព្ទ័ ដោយ​ក្មួយ​ស្រី​តូច​អាយុ​១១​ឆ្នាំ​នៅ​មើល​ចាំផ្ទះ​នៅ​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ឈ្មោះ​យិន សុធី ហៅ​ម៉េ​ត​បាន​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​ដល់​ក្នុង​បន្ទប់​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​៣​គ្រឿង​ខាង​លើ​ដាក់​ក្នុង​ហោប៉ៅ​ខោ​ដើ​រ​ចេញ​ក្រៅ​ផ្ទះ​គេចខ្លួន បាត់​។

ក្រោយមក​ពូ​របស់​ក្មួយ​ស្រី​ត្រូវជា​ម្ចាស់​ទូរស័ព្ទ​មកដល់​ផ្ទះ​ត្រូវ​បាន​ក្មួយ​ប្រាប់ថា​ ជនសង្ស័យ​បាន​លួច​ទូរស័ព្ទ​របស់ខ្លួន​បាត់​ហើយ​លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦​ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​រួច​កម្លាំង​ជំនាញ​ខណ្ឌ​និង​ប៉ុស្តិ៍​កំណត់​បាន​មុខសញ្ញា​ឈាន​ទៅ​ឃាត់​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​មុខ​ផ្ទះ​របស់​ជនសង្ស័យ​ស្នាក់នៅ​តែម្តង​។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu