Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៣​ធ្នូ​ កើតឡើង​១០​លើក​ ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​៩​នាក់​



ភ្នំពេញ ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​១០​លើក ( យប់​៤​លើក ) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ ( ស្រី​១​នាក់ ) រង​របួស​ធ្ងន់​៧​នាក់ ( ស្រី​១​នាក់ ) និង​រងរបួស​ស្រាល​២​នាក់ ( ប្រុស ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​៦​នាក់ ( យប់​២​នាក់ )។

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៧​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៦​គ្រឿង យាន​ផ្សេងៗ ចំនួន ៣​គ្រឿង និង​អ្នក​ថ្មើរជើង​៣​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន​៤​លើក ( ស្លាប់​៤​នាក់ ) , មិន​គោរព​សិទ្ធិ​៥​លើក ( ស្លាប់​១​នាក់ ) , និង​បត់​គ្រោះថ្នាក់​១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៥​លើក និង​ផ្លូវ​ខេត្ត ចំនួន​៥​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ​ចំនួន​៤​លើក រថយន្ត​ធុន​តូច ចំនួន​៤​លើក និង​យាន​ផ្សេងៗ ចំនួន​២​លើក។

រាជធានី ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​ក្រចេះ​៣​លើក ស្លាប់​៣​នាក់ ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​៥​នាក់ និង​ខេត្ត​តាកែវ​១​លើក ស្លាប់​១​នាក់។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​១២៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥៨​នាក់ របួស​សរុប​១៥៦​នាក់ ក្នុងនោះ​របួសធ្ងន់​១០៨​នាក់ និង​រង​របួស​ស្រាល​៤៨​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu