Ad Code

អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ លើក​ទី​៩ ឆ្នាំ​២០១៨ នៅ​វត្ត​គោក​ខ្ពស់ ភូមិ​គោក​ខ្ពស់ ឃុំ​គោក​ខ្ពស់ ​



ឧត្តរមានជ័យ ​៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត តំណាង​ លោក ប៉ែន កុស​ល្យ ​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​អបអរសាទរ​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ លើក​ទី​៩ ឆ្នាំ​២០១៨ នៅ​វត្ត​គោក​ខ្ពស់ ភូមិ​គោក​ខ្ពស់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល។​

ជា​កិច្ច​ចាប់ផ្ដើម ​លោក ហាំង ម៉េង អភិបាល​ នៃ​គណៈ​អភិបាលស្រុក​បន្ទាយ​អំពិល​អញ្ជើញ​ថ្លែង​សន្ទរកថា​ស្វាគមន៍ និង ធ្វើ​របាយការណ៍​សង្ខេប​ជូន​គណៈអធិបតី និង អង្គ​ពិធី ដោយ​សំដែង​នូវ​ការ​អរគុណ​ចំពោះ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ដែល​បាន​សហការ​គ្នា​ជាមួយ​អង្គការ​ច្រា​ ជួយ​ដល់​ប្រជាពលរដ្ឋ​យើងខ្ញុំ​នាពេល​កន្លងមក ពិសេស​ផ្តោត​ទៅ​លើ​អនាម័យ​ជនបទ​ដែល​បាន​ជួយ​នូវ​សម្ភារៈ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​របស់ខ្ញុំ ដែល​អាច​ឲ្យ​ពួកគាត់​មានលទ្ធភាព​សាងសង់​បង្គន់​អនាម័យ​បាន ដើម្បី​ភាព​ស្អាតបាត​សម្រាប់​គ្រួសារ និង​សហគមន៍​របស់​ពួកគាត់ លោក ហាំង ម៉េង​ ក៏បាន​ជំរុញ​បន្ថែម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​ស្ថិតនៅក្នុង​ឃុំ​គោក​ខ្ពស់​ទាំងអស់​ចេះ​ប្រើប្រាស់​នូវ​បង្គន់​អនាម័យ​ទាំងអស់​គ្នា ដើម្បី​បញ្ចៀស​នូវ​ជំងឺ​តម្កាត់​នានា និង​សុខ​សុវត្ថិភាព​កូនចៅ​របស់​ពួកគាត់។​

លោក ហេង គឹម​នឿ​ម​ ប្រធាន​អង្គការ​ច្រា ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​ក៏បាន​លើកឡើង​ផង​ដែរ សុំ​ឲ្យ​លោក​មេភូមិ អនុ​ភូមិ​រៀបចំ​ឲ្យ​មាន​បង្គន់​ខ្លួនឯង​ជាមុនសិន​ ដើម្បី​ជា​គំរូ​ល្អ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ថ្ងៃនេះ​យើង​បាន​ចែក​ជូន​សម្ភារៈ​សាងសង់​បង្គន់​អនាម័យ​ដល់​ប្រជាពលរដ្ឋ​ដែល​ទី​ទាល់​ក្រ ដើម្បី​ឲ្យ​គាត់​មានលទ្ធភាព​បាន​ប្រើប្រាស់​នឹង​គេ និង​ការ​បង្កើន​នូវ​ភាព​ស៊ីវិល័យ​សម្រាប់​សហគមន៍​យើង។​

លោក ឈឹម សុ​វណ្ណា អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត អញ្ជើញ​អាន​សន្ទរកថា​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​យក​ថ្ងៃ​ទី​១៣​វិច្ឆិកា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រួម​ជា​មួយ​នឹង​ទិវា​អនាម័យ​ពិភពលោក។​

លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត មានប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង ហើយ​ជាពិសេស​ គឺ​បាន​សហការ​ជាមួយ​អង្គការ​ជា​ដៃគូ​ក្នុងស្រុក​របស់​យើង​បាន​ជួយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu