Ad Code

កម្លាំង​អាវុធហត្ថ​បន្ត​ពង្រឹង​សន្តិសុខ​២៤​ម៉ោង​លើ​២៤​ម៉ោង ​ជូន​ពលរដ្ឋ​សប្បាយ​កំសាន្ត​ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​២០១៩



ភ្នំពេញ ៖ ​ដើម្បី​បង្ក​ភាព​កក់ក្ដៅ​បន្ថែម​ទៀត​ដល់​ការ​សប្បាយ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ អ្នកដំណើរ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ក្នុង​ឱកាស​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​២០១៩​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​បាន​បង្កើន​កិច្ចការពារ​ទ្វេដង​ជាប្រចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែម្ដង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់ ​របស់​អាវុធ​ហត្ថ​រាជធានី​នា​រសៀល​ថ្ងៃទី​៣១ធ្នូ។



​ប្រភព​បាន​បន្ត​ថា សកម្មភាព​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្ងៃអាទិត្យ ៨​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ និង​៣១​ខែធ្នូ ឆ្នាំ​២០១៨ នេះ​បាន​ប្ត​កិច្ចការពារ​តាម​គោលដៅ​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​ពិសេស​តាម​គោលដៅ​សប្បាយភាព​ផ្សេងៗ។



ដោយឡែក​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ទៀត​បាន​បន្ត ចុះ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។



កម្លាំង អន្តរាគមន៍​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ដូច​កម្លាំង​មូលដ្ឋាន​ខណ្ឌ​ទាំង​១២ បាន​ទទួល​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ។ ដោយឡែក​ការិយាល័យ​ផ្គត់ផ្គង់ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹក​សំភារៈ មាន​ដូច​ជា បាយ នំប៉័ង ទឹក​សុទ្ធ យក​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារ សន្តិសុខ នៅ​វិមាន​អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ។



ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅលើ​ដងផ្លូវ និង​ទាំង​កំពុង​នៅ​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន នាពេល​រាត្រី​ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu