Ad Code

បុរស​ម្នាក់​ មាន​ជំងឺ​សរសៃ​ប្រសាទ​រត់​ទៅ​ចង​.​ក​ជា​ច្រើនដង តែ​លើក​នេះ​បាន​សម្រេច​មែន



រតនគិរី​ ៖ បុរស​ម្នាក់ បាន​ធ្វើ​អត្តឃាត ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង ខណៈ​​មាន​ជំងឺ​សរសៃ​ប្រសាទ​ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី លោក ក្វាស កា​តឹក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ទំពួន ស្ថិតនៅ​ភូមិ​ទៀន ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគិរី​។​

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ សុខ វណ្ណា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ដក​ដំឡូង មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​មោគ​ដា ស្រុក​រមាសហែក ខេត្ត​ព្រៃវែង​​ ហើយ​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ នៅ​នឹង​ដើម​ស្វាយចន្ទី​ កម្ពស់​ពី​ដី​ប្រវែង​២,៣​ម៉ែត្រ ហើយពី​ចុងជើង​មក​ដី​កម្ពស់​៣​តឹក ចង​.​ក​នឹង​កន្សែង​ក្រហម ​ប្រវែង​១,២​ម៉ែត្រ​។​

​នគរបាល​ប៉ុស្តិ៍​បន្តថា តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ ឈ្មោះ សុខ សោភា អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ដក​ដំឡូង​ដូចគ្នា បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា ប្តី​គាត់​មាន​ជំងឺ​សតិ​មិន​គ្រប់​(​សរសៃ​ប្រសាទ​ធ្វើទុក្ខ​យូៗ​ម្តង​)​ធ្លាប់​រត់​ចេញពី​ផ្ទះ​ពី​បី​ដង​មក​ហើយ តែ​តាម​រក​ឃើញ​មកវិញ ទើប​លើក​ចុង​ក្រោយ​នេះ តាមរក​មិន​ឃើញ​ ព្រោះ​ដើម​ស្វាយចន្ទី​ច្រើនពេក​ហើយ​យប់​ផង​នោះ​។ លុះ​ព្រឹក​ឡើង​ក៏​នាំគ្នា​ដើរ​រក​ម្តង​ទៀត​ ក៏​ប្រទះឃើញ​គាត់​ចង​.​ក​ សម្លាប់​ខ្លួន​បាត់ទៅហើយ​នោះ​។​

​ក្រោយ​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​កិ​ចុង ​បាន​ចុះទៅ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ជនរង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ សមត្ថកិច្ច​ បា​ន​ប្រគល់​សាកសព​ជូន​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu