ក្រុងបាវិត ៖ ទីក្រុង ហេង ហេង គឺជាគម្រោងរបស់ក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD នៅក្រុងបាវិតដែលបង្កើតនៅតំបន់ពហុពាណិជ្ជកម្មនៃទីក្រុងសម័យថ្មី បានសម្ពោធបើកជាផ្លូវការកាលពីពេលថ្មីៗនេះក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក សេង សិលា អភិបាលក្រុងបាវិត រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោក Su Liang Sheng នាយកក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD បានមានប្រសាសន៍យ៉ាងកក់ក្តៅថា Heng He Group ឆ្លើយតបយ៉ាងសកម្មតាមនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់រដ្ឋាភិបាលចិន ដើម្បីធ្វើឲ្យវិស័យសំណង់របស់ប្រទេសកម្ពុជាកាន់តែមានភាពសម្បូរបែប។ ទន្ទឹមនឹងនេះលោក Sin Laing Sheng សម្តែងនៅការជូនពរនិងថ្លែងអំណរគុណដោយស្មោះចំពោះដៃគូគ្រប់ទិសទីដែលបានជួយលើកស្ទួយនិងគាំទ្រដល់ Heng He Group រយៈពេលកន្លងមក។
លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានចូលរួមជាកិត្តិយសក្នុងពិធីនោះបានវាយតម្លៃខ្ពស់ថា “Heng He Group”គឺជាសហគ្រាសមានជាយុទ្ធសាស្ត្ររយៈពេលវែង អភិវឌ្ឍន៍បង្កើតស្តង់ដារថ្មី របស់ក្រុងបាវិត គឺជាដៃគូល្អរបស់ប្រជាជនកម្ពុជា និងជាស្ថាបនិកសម័យថ្មី។
លោក សេង សិលា អភិបាលក្រុងបាវិត បានមានប្រសាសន៍ថា មិត្តភាពកម្ពុជា ចិន មានភាពស្និទ្ធស្នាលជាយូរលង់ណាស់មកហើយ មិនថាតែសេដ្ឋកិច្ចសំណង់ ឬការអភិវឌ្ឍន៍ទីក្រុង សមិទ្ធិផលនានា។ Heng He Group ស្ថិតនៅក្រុងបាវិត និងផ្តល់ឲ្យអ្នកនៅក្នុងស្រុកនៅកន្លែងធ្វើការនិងមុខងារជាច្រើន និងទីផ្សារអចលនទ្រព្យនៅក្រុងបាវិត រីកចម្រើនថែមមួយកំរឹតទៀត។
គួរបញ្ជាក់ថា ទីក្រុង ហេង ហេង ផ្តល់នូវគម្រោង អចលនទ្រព្យអចិន្ត្រៃយ៍ ប្រើប្រាស់ផលិតផលតែមួយ និងទីផ្សារនៅក្រុងបាវិត ដែលបង់ថ្លៃឈ្នួលមិនដល់៣ឆ្នាំ អាចទទួលបានកម្មសិទ្ធិអចលនទ្រព្យអចិន្ត្រៃយ៍របស់ទីក្រុង ហេង ហេង។ កាន់តែមានជម្រើសជាម្ចាស់គម្រោងដ៏វៃឆ្លាត។ទទួលជួលត្រលប់វិញ ៥ឆ្នាំ ដោយមួយឆ្នាំអាចចំណេញដល់ទៅ២០%។ Heng He Group សន្យាដោយស្មោះត្រង់ចំពោះការមិនពេញចិត្ត ទៅលើគម្រោងណាមួយក្នុងរយៈពេលពីរឆ្នាំនឹងទទួលទិញក្នុងតម្លៃដើមវិញ។ បំបាត់នូវការព្រួយបារម្ភរបស់អ្នកយ៉ាងពិតប្រាកដជួយដល់អ្នកមានទំនុកចិត្តអាចធ្វើជាថៅកែបានយ៉ាងងាយស្រួល។
នៅក្នុងពិធីបើកសម្ពោធនេះក៏ មានការចុះហត្ថលេខារវាង លោកអគ្គនាយកទីក្រុង ហេង ហេង ជាមួយនឹងលោក Zhang hua Ming រួមនឹងកម្មវិធីថតរូបទុកជាអនុស្សាវរីយ៍ ការសំដែងចម្រៀងនិងក្បាច់រាំពីសំណាក់តារាល្បីៗជាច្រើនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments