Ad Code

ថ្នាក់ដឹកនាំ​ក្លិប​អាស៊ី​អឺរ៉ុប សម្រេច​ផ្តល់​អាហារូបករណ៍​សិក្សា​កម្រិត​បរិញ្ញាប័ត្រ​ដល់​កីឡាករ​យុវជន​៣​នាក់​នៅ​ក្លិប​របស់​ខ្លួន



ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ក្លិប​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា ថ្នាក់ដឹកនាំ​ក្លិប​ដែល​មាន​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​ពី​ក្រោយខ្នង​នេះ បាន​ផ្តល់​អាហារូបករណ៍​១០០% សិក្សា​ថ្នាក់​បរិ​ញ្ញ​ប័ត្រ​ដល់​កីឡាករ​យុវជន​ចំនួន​៣​នាក់ នៅ​ព្រឹកល្ងាច​ថ្ងៃ​ច័ន្ទ ទី​៣ ខែធ្នូ ឆ្នាំ​២០១៨​។

​ប្រភព​បាន​បញ្ជាក់​ថា​ លោក​បណ្ឌិត ជា សុភាព សកលវិទ្យាធិការ និង​គណៈ​គ្រប់គ្រង​សាកល វិទ្យាល័យ អាស៊ី អឺរ៉ុប តំណាង​របស់​លោក​បណ្ឌិត ឌួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​ក្លឹប​បាល់ទាត់ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​ប្រគល់​ប័ណ្ណ​អាហារូបករណ៍​សិក្សា ១០០% ជូន​យុវជន​ក្លឹប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ចំនួន​៣​រូប​ដូចជា​យឿន សិរី​មង្គល​,​តុ​ប ឡេ​ត​,​សេង ចាន់​រិទ្ធី ឲ្យ​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។



​យុវជន​ទាំង ៣​រូប​ខាងលើ​បាន​ចំណាយពេល​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​របស់​អស់​រយៈពេល​កន្លងមក​ក្នុង​វ័យ​សិក្សា​នៅ​វិទ្យាល័យ​រហូត​បាន​ឆ្លងកាត់​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប់​) មកដល់ពេលនេះ គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាន​សម្រេច​ផ្តល់​អាហារូបករណ៍​សិក្សា បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​ដទៃទៀត​នៅក្នុង​ក្រុម​ឱ្យ​ខិតខំ​សិក្សា កុំ​បោះបង់​ការសិក្សា​ត្រឹម​កម្រិត​វិទ្យាល័យ ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​រប​ស់​ក្លិប​នឹង​ទទួលបាន​អាហារូបករណ៍​សិក្សា សិក្សា​ដោយ​ឥតគិតថ្លៃ និង​ក្លាយជា​កីឡាករ​របស់​ក្រោយ​បញ្ចប់​ការ​កិ​ស្សា​នៅ​កំរិត​វិទ្យាល័យ​។

ក្រុម​អាស៊ី​អឺរ៉ុប បានបញ្ចប់​រដូវ​កាល​ចាស់​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​នេះ​គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់​ជាតិ​ក្រោយ​ចាញ់​ក្រុម​ជើងឯកក្រសួង​ការ​ពារ​ជាតិ​ដោយ​លទ្ធផល​ទាំង២ជើង​១០ទល់​២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu