កំពង់ចាម ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆបោកម៉ូតូរបស់មិត្តភក្តិ យកទៅបញ្ចាំ។
ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៧និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលបណ្ដឹងពីឈ្មោះ លី វិរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិបឹងកុកទី១ សង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្ដឹងពីឈ្មោះ ចិត្ត ភេទប្រុស អាយុប្រហែល២២ឆ្នាំ ស្នាក់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាមនិងបក្ខពួក 01នាក់មិនស្គាល់ ដែលបានធ្វើសកម្មភាព ឆបោកម៉ូតូធុនហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1M.២៥១៨ លេខតួ+លេខម៉ាស៊ីន ៨៧៦៩៩៨១ កាលពីវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី ០៥ខែធ្នូឆ្នាំ២០១៨ នៅចំណុចមុខហាងកាហ្វេមុខតេលា ស្ថិតក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខណៈពេលជនបង្កខាងលើ បានខ្ចីម៉ូតូរបស់ខ្លួនជិះ យកទៅបាត់ មិនយកម៉ូតូមកអោយវិញរហូតដល់បច្ចុប្បន្ននេះ។
ប៉ូលិសបានបន្តថា ក្រោយទទួលបណ្តឹងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី11ខែធ្នូឆ្នាំ2018 ជំនាញស្រុកកងមាស បានសហការជាមួយជំនាញខេត្ត ស្រាវជ្រាវ និងមានការសង្ស័យទៅលើមុខសញ្ញា 02នាក់ ដែលទៅសំងំលាក់ខ្លួននៅចំណុចបឹងកន្លែងចក ខាងលិចភូមិដំណាក់ជ្រៃ ស្រុកកងមាស។
ជនសង្ស័យទាំង២មាន:
1.ឈ្មោះនាថហ្វាដា(ហៅចិត្ត) ភេទប្រុស អាយុ25ឆ្នាំ
2.ឈ្មោះគិនប៊ុនឡុង ភេទប្រុស អាយុ23ឆ្នាំ ទាំង02នាក់ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលម្តុំបឹងកុកក្រុងកំពង់ចាម។
ប៉ូលិសបានបញ្ជាក់ថា តាមការសាកសួរមុខសញ្ញាទាំង2នាក់ខាងលើបានឆ្លើយថា ខ្លួនគ្មានម៉ែឪផ្ទះសំបែងទេ ហើយបានយកម៉ូតូ1គ្រឿងម៉ាក C125ពណ៌ខ្មៅជាកម្មសិទ្ធិរបស់ឈ្មោះវរ:នៅកំពង់ចាមយកទៅបញ្ចាំនៅឃ្លាំងរំសេវភ្នំពេញបានលុយ120$ហើយយកលុយ ស៊ីចាយនិង លស់ទូរស័ព្ទបញ្ចាំគេនិងទិញថ្នាំញៀនជក់អស់ហើយ។
បច្ចុប្បន្នជនសង្ស័យទាំង02នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកងមាសដើម្បីបំពេញឯកសារតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments