Ad Code

ចាប់ខ្លួន​ចៅ​សង្កាត់​រង​បាក់​ខែង ដោយសារ​គេចវេស​មិន​ចូលខ្លួន



ភ្នំពេញ ៖ ចៅ​សង្កត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា កាលពី​រសៀល​ថ្ងៃទី​១១ ធ្នូ ត្រូវបាន​កម្លាំង​សម​ត្ថ​កិច្ច​នគរបាល​ការិយាល័យ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ នាំខ្លួន​ទៅ​តុលាការ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ពី​បទ​ក្លែងបន្លំ​ឯក​សាធារណៈ និង​លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ។

ជន​ជាប់​នេះ​ឈ្មោះ ឆែ សូ​នី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​ជា​ចៅ​សង្កាត់​រង សាលាសង្កាត់​បាក់​ខែង មាន​ទីលំនៅ​ភូមិ​ក្ដី​ចាស់​ឃុំ​បាក់​ខែង ស្រុក​មុខកំពូល ខេត្តកណ្តាល (​មុន​កាត់​ចូល​រាជធានី​ភ្នំពេញ​) ។

គេ​បាន​សង្កេតឃើញថា នៅពេល​សម​ត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ នាំ​ខ្លួន​លោក​ចៅ សង្កាត់​បាក់​ខែង ទៅ​ជូន​ដល់ដៃ​ស៊ើប​សួរ បាន​មួយ​ដង្ហើម​ចង្រិត លោក​ចៅសង្កាត់​រូប​នោះ ចុះ​ពី​ជាន់​ទី​៤ នៃ​អគារ​សាលាដំបូង ដើរ​សំដៅ​យ៉ាង​លឿន​ឡើង ជិះ​រថយន្ត​ទំនើប​ចេញទៅ​វិញ​បាត់ ដោយ​មិន​រំខាន​ដល់​សម​ត្ថ​កិច្ច​ទៀត​ទេ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក ប៊ុន ធី ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក ឆៃ សូ​នី ចៅសង្កាត់​បាក់​ខែង ដើម្បី​សាកសួរ​លើ​សំណុំរឿង​.​ក្លែងបន្លំ​ឯក​សាធារណៈ និង​លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ សីហា ២០១៧ ។ ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន យល់​ឃើញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ឆៃ សូ​នី ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ចំនួន​៣​លើក​រួចហើយ ប៉ុន្តែ​ជន​ត្រូវ​ចោទ​មិនបាន​ចូល​បង្ហាញខ្លួន​តាម​កាល​កំណត់​នោះ​ទេ ដោយមាន​ពាក្យសុំ​ពន្យារ​ពេល​រហូត ហើយ​ពាក្យសុំ​ពន្យារ​ពេល​ក៏​ពុំ​មាន​ហេតុផល​សមរម្យ​ដែរ ដែល​នាំ​ឲ្យ​នីតិវិធី​កាន់តែ​អូសបន្លាយ។ ដូច្នេះ​ដើម្បី​ធានា​ដល់​ការ​ស៊ើប​សួរ​ឲ្យ​បាន​ពេញលេញ គប្បី​សម្រេច​នាំ​ខ្លួន​ឈ្មោះ ឆែ សូ​នី មក​ចំពោះមុខ​ចៅក្រម​ស៊ើប​សួរ ដើម្បី​បំភ្លឺ​ការពិត។

ក្រោយពី​សាកសួរ​ចៅសង្កាត់​បាក់​ខែង​បាន​១​ដង្ហើម​ចង្រិត​ចប់​សព្វគ្រប់ លោក​ចៅក្រម ប៊ុន ធី បាន​ពន្លយ​ឲ្យ​ដឹង​ថា គាត់​អាយុ​ច្រើន​ហើយ ឃុំ​គាត់​មិនកើត តែ​នីតិវិធី យើង​បាន​សួរ​គាត់​ចប់​ហើយ តែដោយសារ​ហៅ​គាត់​ច្រើនដង​មិន​ចូល ទើប​ចេញ​ដីកា​បង្គាប់​ឲ្យ​សម​ត្ថ​កិច្ច​នាំខ្លួន​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu