Ad Code

មន្ទីរពេទ្យ​កាល់ម៉ែត បាន​បំពាក់​ឧបករណ៍​ឆ្លុះ​ទងសួត ដែលជា​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ថ្មី​បន្ថែមទៀត



ភ្នំពេញ ​៖ ​ឧបករណ៍​ឆ្លុះ​ទងសួត ដែលជា​បរិក្ខារ​វេជ្ជសាស្ត្រ​ថ្មី​ទំនើប បច្ចេកវិទ្យា​ចុងក្រោយ ត្រូវបាន​បំពាក់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ម​ប្រើ​សេវា​តាម​តម្រូវការ ចំពោះមុខ​ការ​កើនឡើង​នៃ​ជំងឺ​ផ្លូវដង្ហើម​។



​ឧបករណ៍​ដ៏​ទំនើប​នេះ​មាន​អត្ថប្រយោជន៍​ខ្ពស់​ក្នុង​ការ​ផ្តល់​នូវ​គុណភាព​រូបភាព​ច្បាស់​ជាក់លាក់ ពិសេស​ផ្តល់​ភាព​ងាយស្រួល​ក្នុងការ​ទាញ​យក​វត្ថុ​វិភាគ​តាមរយៈ​ការ​លាង​ទងសួត និង​ច្រឹប​សាច់​ជាដើម ដោយសារតែ​បច្ចេកវិទ្យា​ពន្លឺ អ៊ិន​បី​អាយ​(NBI) ដែល​ជួយ​ជំរុញ​ក្នុង​ការរុករក និង​ធ្វើ​រោគវិនិច្ឆ័យ​មហារីក​សួត​ដំណាក់កាល​ដំបូង ឲ្យ​កាន់តែ​រហ័ស ដើម្បី​ទទួល​បាន​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល។

​ការឆ្លុះ​ទងសួត គឺ​ការ​ផ្តល់​ពន្លឺ​ឲ្យ​រោគវិនិច្ឆ័យ​និង​ការ​ព្យាបាល​កាន់​តែ​ច្បាស់ តាមរយៈ​ជំនាញ​វេជ្ជសាស្ត្រ និង​ជំនួយ​ដោយ​បច្ចេកវិទ្យា​ទំនើប​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu