ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ លោកចេង មុនីរ៉ា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កន្លែងក្មេងលេងកម្សាន្តនិងដាំដើមឈើនៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកឯងស្ថិតនៅភូមិក្បាលជ្រោយក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានការអមដំណើរ លោកអភិបាលរងខណ្ឌ,មន្ត្រីក្រោមឱវាទនិងមានការចូលរួមលោកគ្រួ,អ្នកគ្រួ,សិស្សានុសិស្សយ៉ាងច្រើន។
លោកចេង មុនីរ៉ាបានថ្លែងថា នៅព្រឹកនេះក្នុងនាមរូបលោកអភិបាលខណ្ឌនិងអភិបាលរងខណ្ឌបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់កន្លែងលេងកម្សាន្ត របស់ក្មួយៗនិងដាំដើមឈើនៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកឯងនិងមានទឹកចិត្តសប្បាយរីករាយបំផុត។
លោកចេង មុនីរ៉ាបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជាបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពនិងក៏មានការអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រនិងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរក្នុងការ រស់នៅរបស់ពួកគាត់។
លោកចេង មុនីរ៉ា បានបន្តទៀតថា ក្មួយៗជាទំពាំងស្នងឫស្សីនិងត្រូវខិតខំរៀនសូត្រនិងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនវាធ្វើឲ្យក្មួយៗខូចអនាគតនិងលោកអភិបាលខណ្ឌក៏បានជូនពរដល់លោកគ្រួ,អ្នកគ្រួ,ក្មួយៗក្នុងឱកាសឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ២០១៩នេះ មានសុខភាពល្អគ្រប់ៗគ្នា៕
Source: Kampuchea Thmey Daily
0 Comments