Ad Code

ដី​ព្រៃ​ ជា​របស់​រដ្ឋ​រាប់រយ​ហិកតា​ ត្រូវ​បាន​លោក​ផ្កាយ​២ អ៊ុក គឹម​លី ដាក់​គ្រឿងចក្រ​៤​គ្រឿង​ ធ្វើការ​ឈូស​ឆាយ​



​ឧត្តរមានជ័យ​ ៖ ដី​ព្រៃ​​របស់​រដ្ឋ ​រាប់​រយ​ហិកតា​ ត្រូវបាន​ លោក​ផ្កាយ​២ អ៊ុក គឹម​លី ដាក់​គ្រឿងចក្រ​៤​គ្រឿង​ធ្វើការ​ឈូស​ឆាយ​​ ប់ពី​ចុងខែ​វិច្ឆិកា រហូតមកទល់​ដើមខែ​ធ្នូ​នេះ ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍​បាន​ឲ្យ​ដឹងថា នៅក្នុង​ឃុំ​នេះ នរណាៗ​ក៏​បាន​ឮ​ល្បី​ថា លោក​ផ្កាយ​២​រូបនេះ​ មាន​ដី​ជាច្រើន​កន្លែង សូម្បី​ដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​សព្វថ្ងៃ​តាម​ដង​ផ្លូវ​យុទ្ធសាស្ត្រ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ស្ថិតនៅ​ក្នុង​ភូមិ​ថ្គាម​រមាស​នេះ លោក​ផ្កាយ​២ បាន​ប្ដឹង​ចោទប្រកាន់​ពួកគាត់​ថា រស់នៅ​លើ​ដី​របស់​លោក​ដែរ។ ជាក់ស្ដែង​នាពេល​ថ្មីៗ​នេះ ​លោក​ផ្កាយ​២ អ៊ុក គឹម​លី បាន​យក​គ្រឿងចក្រ​៤​គ្រឿង ​ធ្វើការ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ ចាប់ពី​ចុងខែ​វិច្ឆិកា ទល់​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

ទាក់ទិន​ទៅនឹង​ការចោទប្រកាន់​នេះ លោក​ផ្កាយ​២​ នាយរង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​-​វៀតណាម​-​ឡាវ​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ដី​ដែល​ធ្វើការ​ឈូស​ឆាយ​នេះ មាន​ជាង​២០០​ហិកតា គឺ​លោក​បាន​ប្រមូល​ទិញ​ពី​ម្ចាស់​ដី ហើយ​លោក​បាន​ធ្វើ​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​នេះ ដោយ​ស្រប​ច្បាប់​ដែលមាន​រយៈពេល​ជាង​១០​ឆ្នាំ​ មកហើយ​ មិនមែនជា​ដី​គម្រប​ព្រៃ​រដ្ឋ​ទេ បន្ទាប់មក​លោក​បាន​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូស​ឆាយ​ដី​ឲ្យ​បាន​ស្អាត​ដាំ​ដំណាំ​ផ្សេងៗ​។​

លោក ស៊ូ ណាត មេឃុំ​ត្រពាំង​ប្រី​យ៍ នៅ​ព្រឹក​ថ្ងៃទី​១១​ធ្នូ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​តាម​ទូរស័ព្ទ ​​ថា ដី​នោះ ​ជា​ដី​របស់ លោក​ អ៊ុក គឹម​លី មែន តែ​មាន​សិទ្ធិ​ប្រើប្រាស់​ដី​ត្រឹមតែ​អាជ្ញាធរ​មូលដ្ឋាន​ទេ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ការ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ គួរតែ​ធ្វើ​សំណើ​ដាក់​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​បាន​ដឹងឮ​ទទួលស្គាល់​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu