Ad Code

ប៉េអឹម​ខណ្ឌ​ដូនពេញ​ បើក​ប្រតិបត្តិការ​បង្ក្រាប​គៀង​ញៀន ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​



​ភ្នំពេញ ៖ កម្លាំង​ប៉េអឹម​ខណ្ឌ​ដូនពេញ ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​កម្លាំង​អាវុធហត្ថ​រាជធានី ​បាន​ចុះបង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ចំនួន​០៨​នាក់ កាលពី​វេលា​ម៉ោង​១៥និង​៣០​នាទី ថ្ងៃ​ពុធ​៥​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២​ ខែធ្នូ ឆ្នាំ​២០១៨ ​ចំណុច​ផ្ទះ​លេខ​៣៦​ និង​៣៧ ​ផ្លូវ​បេតុង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ​ព្រមទាំង​ដកហូត​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ផង​។​

​នៅក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ ​ទី​១-​សារី សា​រ៉ា​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ជួល នៅ​ម្តុំ​ផ្សារ​ទួល​ពង្រ​។ ទី​២-​បូ សារី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ដឹក​ចំណី​គោ ស្នាក់​នៅផ្ទះ​លេខ​៩៤ ផ្លូវ​៦A សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​ចង្វា​។ ទី​៣-​ពៅ សុវត្ថិ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ។ ទី​៤-​ប្រាក់ ចំរើន ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ មុខរបរ រើស​អេត​ចាយ ស្នាក់​នៅផ្ទះ​លេខ​៣៧ ​ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក។ ទី​៥-​ស៊ិន សា​យ័ន្ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​២៨ ផ្លូវ​៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌ​​ទួល​គោក។ ទី​៦-​វ៉ន ញឿ​ន ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ មុខរបរ​ជាង​សំណង់ ស្នាក់នៅ​ការដ្ឋាន​បឹងកក់ ។ ទី​៧-​ធី វណ្ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់នៅ​(​ជ្រោយចង្វារ​)​ និង​ទី​៨-​ចាន់ ផល្លិត ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ឫស្សី សង្កាត់​មាន​ជ័យ​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

​ចំណែក​វត្ថុតាង​ដកហូត​រួមមាន ​ទី​១-​ម្សៅ​ក្រាម​ថ្លា​ ពណ៌​ស​ចំនួន​៥៦​កញ្ចប់​តូច, ទី​២-​ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​០២, ​ ទី៣-​ដប​សម្រាប់​ជក់​ចំនួន​០១ , កែវ​សម្រាប់​ជក់​០១​ ,ប្រដាប់​សម្រាប់​សេព​គ្រឿង ញៀន​មួយចំនួន ,ទី​៤-​ដាវ​ចំនួន​០៧ ,កាំបិត​តាំង​តោ​ចំនួន​០១ ,និង​ម៉ូតូ​ចំនួន​០២​គ្រឿង ដែល​១-​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ ស៊េរី​២០១៦ ស្លាក​លេខ​1D-3708 ត្បូងឃ្មុំ ចំនួន​០១​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក​Smash Revo ពណ៌​ខ្មៅ​ ស៊េរី​២០០៨ ស្លាក​លេខ 1U-1345 ភ្នំពេញ​។​

​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ ​រួម​នឹង​វត្ថុតាង​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu