ភ្នំពេញ ៖ ជនសង្ស័យ២នាក់ និងថ្នាំញៀន២៧កញ្ចប់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ និងប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ទី១-ឈ្មោះ មាញ រតនា ហៅ រាត្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ(ឡឥដ្ឋ៥ខ្នង) ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករឡឥដ្ឋ(ជួញដូរ)។ ទី២-ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅឡឥដ្ឋ៥ខ្នង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករឡឥដ្ឋ។
ចំណែកវត្ថុតាង ដកហូត មានក្រាមពណ៌សថ្លា ចំនួន២៧កញ្ចប់ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន និងលុយរៀល៤៥.០០០រៀល។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments