Ad Code

ទីលាន​ផ្ញើ ​ឡាន ម៉ូតូ របស់​អាជ្ញាធរ ខណ្ឌ​ដូនពេញ​ ក្នុង​ឱកាស​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ រយៈពេល​៣​ថ្ងៃ ​មិន​បង់​ប្រាក់​ទេ​



​ភ្នំពេញ ​៖ រយៈ​ពេល៣​ថ្ងៃ ពី​ថ្ងៃ​ទី ២៩ ៣០ ៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​ក្បែរ​ វិមាន ​ឈ្នះ ​ឈ្នះ ​មាន​សន្តិសុខ​រៀបរយ​សណ្ដាប់ធ្នាប់​រប​ស់​ខណ្ឌដូនពេញ ​បានមក​បើក​ទីលាន​ផ្ញើ​ឡាន ​ម៉ូតូ​ ដោយ​អត់​យកប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលមក​កម្សាន្ត​សប្បាយ​ក្នុង​ថ្ងៃ​សម្ពោធនោះ​ទេ​។
​ក្នុង​ថ្ងៃ​២៩​ធ្នូ ជា​ថ្ងៃទី​១ នៃ​ការ​ដាក់​សម្ពោធ ​វិមាន​ ឈ្នះ​ឈ្នះ ឋិត​ក្រោម​អធិបតី​យ​ភាព​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន។

ក្រោយពី​ទទួល​បាន​បទបញ្ជា​ថ្នាក់លើ​ពី​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ ក្រុម​សន្តិសុខ និង​រៀបរយ​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ បាន​បើក​ទីលាន​ផ្ញើ​កង់​ម៉ូតូ ជា​ចំហ​សាធារណៈ ​ដោយ​មិន​យកលុយ​ពី​អ្នក​ផ្ញើ​ម៉ូតូ​ឡាន​ទាំង​នោះ​ឡើយ។ តាម​ការបញ្ជាក់​របស់​ លោក សា​មិ​ត សន្តិសុខ​ខណ្ឌ​ដូនពេញ​បាន​មានប្រសាសន៍ថា​ ការ​បើក​លាន​ទីតាំង​ផ្ញើ​ឡាន​ម៉ូតូ ដោយ​មិន​គិត​យកប្រាក់​នេះ​ គឺជា​បញ្ជា​របស់​ថ្នាក់លើ​ក្នុងការ​អនុគ្រោះ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​មកពី​គ្រប់ទិសទី​មក​កម្សាន្ត​ក្នុង​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​នេះ។

គួរ​រំលឹក​ថា ​នៅក្នុង​តំបន់​វិមាន​ឈ្នះ​ឈ្នះ ​នេះ​ មាន​ការ​ដាក់​ផ្ញើ​កង​ម៉ូតូ​២​ទៅ​៣​កន្លែង​ ដែល​សុទ្ធ​សឹង​យកប្រាក់​ក្នុង​ម៉ូតូ​១​គ្រឿង​២០០០​រៀល ដោយ​ចម្លែក​តែ​សន្តិ​ខណ្ឌ​ដូនពេញ​បាន​លះបង់​នូវ​ពេលវេលា​ចុះមក​រៀបចំ​កន្លែង​ផ្ញើ​ឡាន​ម៉ូតូ ដោយ​ឥតគិតថ្លៃ​ ពោល​គឺជា​គំរូ​ដ៏​ល្អ​ដែល​យើង​ឃើញ​ថា បើ​ប្រៀប​ធៀប​កន្លែង​ផ្ញើ​ម៉ូតូ​ឡាន​នីមួយៗ​ក្នុង​១​ថ្ងៃៗ​មិន​តិច​ម៉ឺន​រៀល​ទេ​ ដែល​ទទួល​បាន​ចំណូល​ទាំងនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu