Ad Code

ក្រុម​អគ្គីសនី​កម្ពុជា រក្សា​ជំហរ​មិន​ប្រើប្រាស់​កីឡាករ​បរទេស​នៅ​រដូវ​កាល​ថ្មី ទោះបី​លទ្ធផល​នៅ​ឆ្នាំ​ចាស់​មិន​គាប់ប្រសើរ​ក៏ដោយ



ក្រុម​អគ្គីសនី​កម្ពុជា បានបង្ហាញ​ក្នុង​ការបន្ដ​ប្រើប្រាស់​ធនធាន​កីឡាករ​ក្នុងស្រុក សម្រាប់​ផែនការ​យុទ្ធសាស្ដ្រ​រយៈពេល​វែង​របស់​ខ្លួន បើទោះបីជា​រដូវ​កាល​នេះ ក្រុម​ដែល​មាន​ស្ថាប័នរដ្ឋ​នៅ​ពីក្រោយ​ខ្នង​នេះ​ទទួល​បាន​ចំណាត់ថ្នាក់​មិនសូវ​ល្អ​ទាំង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៨ កន្លងទៅ​បើ​ធៀប​នឹង​រដូវ​កាល​ដំបូង​ក្នុង​ឆ្នាំ​២០១៧។

ដោយ​ឃើញ​ស្ថានភាព​បែបនេះ​ក្លិប​ បាន​ដាក់​គម្រោង​បង្កើន​ការអភិវឌ្ឍន៍​ផ្នែក​យុវជន​ឲ្យ​កាន់តែ​ខ្លាំង​ក្នុង​យុទ្ធសាស្ដ្រ​រយៈពេល​៥​ឆ្នាំ ដើម្បី​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ទៀត​ផង។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ក្រុម​អគ្គីសនី​កម្ពុជា ធ្លាប់បាន​លើកឡើងថា ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា នឹង​មាន​ផែនការ​បន្ថែម​ទៀត តែ​លោក​ជឿជាក់ថា នឹង​មាន​ការ​នាំយក​កីឡាករ​បរទេស​មក​ព​ង្រឹ​ង​ក្រុម​ឡើយ ពោល​គឺ​រក្សា​ជំហរ​ប្រើប្រាស់​កីឡាករ​ក្នុងស្រុក​ដដែល ពិសេស​គឺ​ការ​ពង្រឹង​ផ្នែក​យុវជន​តែម្ដង​។​

​លោកគ្រូ​បង្វឹក​រូបនេះ​បាន​បន្ថែម​ថា​ ៖ ​«​ឥលូវ​នេះ​យើង​ងាក​មក​ចាប់អារម្មណ៍​យុទ្ធសាស្ត្រ ៥​ឆ្នាំ​ទៅមុខ​របស់​យើង ដោយ​ផ្ដោតលើ​ការអភិវឌ្ឍ​​យុវជន បានន័យថា យើង​អភិវឌ្ឍន៍​ពី U17 ទៅ ដែលជា​ការអភិវឌ្ឍន៍​មួយ ឆ្ពោះទៅ​សម្រេច​គោលដៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២​។ យ៉ាងហោចណាស់​មើល​សិន​ក្រុម​យើង​បានតែ​ម្នាក់ សម្រាប់​ក្រុម​ជម្រើស​ជាតិ នា​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ វា​គឺជា​ជោគជ័យ​របស់​យើង​ដែរ​»​។​

បច្ចុប្បន្ន​ក្លិប​មួយ​នេះ​បាន​រៀបចំ​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នៅ​ម្ដុំ​ទួល​សង្កែ ក្នុង​រាជធានី​ភ្នំពេញ​។ ឆ្លងកាត់​ការប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​អគ្គីសនី​កម្ពុជា បាន​ប្រកួត​ឈ្នះ​តែ​២​លើក​ហើយ​ស្មើគ្នា​៣​លើក​និង​ចាញ់​១៧​លើក​ដោយ​ឈរ​លេខ​រៀង​ទី​១១ ក្នុងចំណោម​ក្រុម​ជា​សមាជិក​ទាំង​១២ ពោលគឺ​នៅ​ពីលើ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុម​នេះ​បាន​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ៦​ទល់​១ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ កន្លងមក​ក្លិប​មួយ​នេះ​ធ្លាប់​បាន​ដាក់​គោលដៅ​នឹង​ប្រជែង​យក​ពាន នៅ​ឆ្នាំ​២០២០ ខាងមុខ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu