Ad Code

ក្រុម Olympiakos បាន​ទម្លាក់​ក្រុម AC Milan​ចេញពី​ការប្រកួត Europa League



​ក្រុម Olympiakos បាន​ទម្លាក់​ក្រុម AC Milan​ចេញពី​ការប្រកួត Europa League​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពេល​យកឈ្នះ​ក្រុម​ជើងឯក​បាល់ទាត់​អឺរ៉ុប​៧​ជំនាន់​មួយ​នេះ​៣-១​នៅ​ជំនួប​ដ៏​ស្វិតស្វាញ​មួយ​នៅក្នុង​ប្រទេស​ក្រិ​ក ខណៈពេលដែល​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម Eintracht Frankfurt បាននាំគ្នា​រត់​ធ្វើ​កុប្បកម្ម​អំឡុង​ជ័យជំនះ​របស់​ក្រុម​អាល្លឺម៉ង់​ពួកគេ លើ​ក្រុម Lazio ហើយ​ក្រុម Celtic បាន​ឡើងដល់​វគ្គ​ចែក​ពូ​ល Knockout​ដូចគ្នា ថ្វីត្បិតតែ​ចាញ់​ក្រុម Salzburg នៅក្នុង​ទឹកដី Parkhead ក៏ដោយ​។​

បាល់​ប៉េ​ណា​ល់​ទី​របស់​ប្រធាន​ក្រុម Kostas Fortounis នៅ​៩​នាទី​ពី​ម៉ោង​បញ្ចប់​ការប្រកួត បាន​មើលឃើញ​ក្រុម​ក្រិ​ក ឡើងទៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល F​មុន​ក្រុម AC Milan របស់លោក Gennaro Gattuso​ដែល​បាន​គិតថា ពួកគេ​ទំនងជា​ឆ្លង​ផុត​ហើយ ពេលដែល​កីឡាករ Cristian Zapata ដណ្តើមបាន​១​គ្រាប់​មកវិញ នៅ​រយៈពេល​មិន​ដល់​២​នាទី​ផង ក្រោយ​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​មុន​០-២​ដោយសារ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​។​

ក្រុម Olympiakos បានបញ្ចប់​ពូ​ល​មាន​១០​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម AC Milan​ប៉ុន្តែ​ពួកគេ​រកបាន​កៅអី​លេង​មុន​ក្រុម​អ៊ីតាលី​មួយ​នេះ ដោយសារតែ​ខុសគ្នា​រឿង​ចំនួន​គ្រាប់​បាល់​ខ្ពស់ជាង បន្ទាប់ពី​ជ័យជំនះ​៣-១ របស់​ក្រុម AC Milan​លើ​ក្រុម​ក្រិ​ក កាលពី​ខែតុលា ហើយ​ពួកគេ​បញ្ចប់​ដំណាក់កាល​ពូ​ល​នេះ មាន​២​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​ឈ្នះ​ពូ​ល Real Betis ដែល​បាន​ទាត់​ស្មើ​០-០​ជាមួយ​ក្រុម Dudelange​។​

កីឡាករ Ignazio Abate គឺជា​ប្រធាន​ក្រុម AC Milan​បាន​និយាយថា វា​គឺជា​រាត្រី​ដ៏​ឈឺចាប់​មួយ យើង​មិនគួរ​ឡើយណា​របូត​គ្រាប់​បាល់​បែប​ហ្នឹង​ទាល់តែសោះ យើង​គួរតែ​ធ្វើបាន​ល្អ​ជាង​នេះ ដើម្បី​ឆ្លង​ផុត​ដំណាក់កាល​ពូ​ល​មួយ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu