Ad Code

ប្រជុំ​ដោះស្រាយ​ទំនាស់​ដីធ្លី​រលើ​ផ្ទៃដី​ទំហំ​៦០.៨៦៩​ម៉ែត្រការ៉េ​បរិវេណ​តំបន់​បង្គោល​ព្រំដែន​លេខ​៤៣



បន្ទាយមានជ័យ ៖ ទំនាស់​ដីធ្លី​រលើ​ផ្ទៃដី​ទំហំ​៦០.៨៦៩​ម៉ែត្រការ៉េ​បរិវេណ​តំបន់​បង្គោល​ព្រំដែន​លេខ​៤៣​គ្រោង​បើក​ច្រក​លេខ​៤៣​ដែល​កើតមាន​រ៉ាំរ៉ៃ​និង​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​ត្រូវ​បាន​ប្រជុំ​ដោះស្រាយ​នៅ​ថ្ងៃទី​១១​ ខែធ្នូ ​ឆ្នាំ​២០១៨ ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។

ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​ទំនាស់​ដីធ្លី​តំណាង​ភាគី​ដើម​បណ្តឹង​ឈ្មោះ ហេង ម៉េង បាន​ប្រាប់​ថា ដី​ទំនាស់​គឺ​គាត់​ទិញ​ពី​ឈ្មោះ កែវ ណារិន ជា​មន្ត្រី​យោធា​បាន​លក់​ឲ្យ​មាន​ផ្ទៃដី​ទំហំ​៦០.៨៦៩​ម៉ែត្រការ៉េ​នៅ​ចំណុច​បរិវេណ​តំបន់​បង្គោល​ព្រំដែន​លេខ​៤៣​ស្ថិត​ភូមិ​សា​ស្គ្រ​ភូមិ​ឃុំ​អូរ​បី​ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

ក្រោយពេល​ទិញ​ស្រប​ពេល​បើក​ច្រក​លេខ​៤៣​ជាប់​ព្រំ​កម្ពុជា-ថៃ​ ក្រោយពេល​ទិញ​គ្រោង​អភិវឌ្ឍន៍​ស្រាប់តែ​ឈ្មោះ សំ ផាន់​ណា​រិ​ទ្ធ មានមុខ​ងារ​ជា​ឧកញ៉ា​ថា​ ជា​ដី​របស់​ខ្លួន​ទៅវិញ​។



លោក យូ វ៉ាង​យុង ជា​ម្ចាស់​ដី​ដែល​ទិញ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​បាន​ប្តឹង​ទប់ស្កាត់​ឈ្មោះ សំ ផាន់​ណា​រិ​ទ្ធ មិន​ឲ្យ​ចុះបញ្ជី​កម្ម​សិទ្ធ​រង់ចាំ​ការ​ដោះស្រាយ​ត្រូវ​បញ្ចប់​។ ដោយឡែក​ដើម​បណ្តឹង​ម្នាក់ទៀត​លើក​ឡើង​ថា ​គាត់​បាន​ទិញ​ដី​ពី​ឈ្មោះ សុំ ផាន់​ណា​រិ​ទ្ធ ​ដែល​មាន​ផ្ទៃដី​៦​ហិកតា​នៅ​ចំណុច​បរិវេណ​បង្គោល​ព្រំដែន​លេខ​៤៣​ដូចគ្នា​ ក្រោយ​ពេល​ទិញ​ហើយ​គ្រោង​អភិឌ្ឍន៍​បាន​ឈូស​ឆាយ​ស្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​នាំ​គ្នា​មក​តវ៉ា​មិន​ឲ្យ​ឈូសឆាយ​ដោយ​ពួកគាត់​ថា​ដី​របស់​ពួកគាត់​ទៅវិញ​។​ហើយ​ឲ្យ​ឈ្មោះ សំ ផាន់​ណា​រិ​ទ្ធ ដែល​ជា​អ្នកលក់​ដី​ឲ្យ​ដោះស្រាយ​ទំនាស់​ឲ្យ​បញ្ចប់​ជាមួយ​ប្រជាពលរដ្ឋ​តវ៉ា​រហូត​ពេលនេះ​មិនបាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​។

ឈ្មោះ សំ ផាន់​ណា​រិ​ទ្ធ​បាន​បញ្ជាក់​ថា ​ដី​ដែល​មាន​ទំនាស់​ឈ្មោះ ហេង ម៉េង ដែល​បាន​ប្តឹង​នោះ​គឺ​លោក​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​ព្រោះ​ដី​នេះ​ត្រូវ​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ថៃ​ចំនួន​៥០​នាក់​និង​ក្រុមហ៊ុន​ភូ​យិ​ង​បុ​ផ្តា​ថៃ​ ដែល​បាន​បង្កបង្កើនផល​ក្នុង​បរិវេណ​តំបន់​បង្គោល​ព្រំដែន​លេខ​៤៣​ចំនួន​៨០០​រ៉ៃ​ ត្រូវ​បាន​ចប់​រួចរាល់​ហើយ​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ​ទំនាស់​ដីធ្លី​ចំណុច​បរិវេណ​បង្គោល​ព្រំដែន​លេខ​៤៣​គ្រោង​បើក​ច្រកព្រំដែន​កម្ពុជា-ថៃ គឺ​មាន​ទំនាស់​រ៉ាំរ៉ៃ​ដែល​ជាប់​គាំង​ជាច្រើន​ឆ្នាំ​ដែល​ដោះស្រាយ​មិន​ចេញ​នោះ​ទើប​ថ្ងៃនេះ​ដោយ​ដើម​បណ្តឹង​ឈ្មោះ ហេង ម៉េង បាន​ប្តឹង​ឈ្មោះ សុំ ផាន់​ណា​រិ​ទ្ធ ដែល​ជា​ចុង​បណ្តឹង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​តែ​ផ្ទុយទៅវិញ​ចុង​បណ្តឹង​បាន​បង្ហាញ​ប្លង់​កម្ម​សិទ្ធិ​លើដី​ទំនាស់​ទៅវិញ​។

លោក​បាន​បញ្ជាក់​ថា ​ចំពោះ​ដី​ទំនាស់​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ គឺ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​គ្មាន​សិទ្ធ​ដោះស្រាយ​ជូន​ឡើយ ហើយ​ភាគី​ទាំងពីរ​ត្រូវ​ប្តឹងផ្តល់​ទៅ​សាលាដំបូង​ខេត្ត​ទៅតាម​ផ្លូវច្បាប់​បន្តទៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu