Ad Code

ក្រុម Spurs​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយសារ​គ្រាប់​បាល់​ស្មើ​របស់​កីឡាករ Lucas Moura



ក្រុម​មាន់​ខ្នាយ​មាស Spurs​បាន​តាម​ពីក្រោយ​គេ​នៅ​ការប្រកួត Champions League កាលពី​ថ្ងៃ​អង្គារ ខណៈដែល​គ្រាប់​បាល់​ស្មើ​របស់​កីឡាករ Lucas Moura បានធ្វើ​ឲ្យ​ពួកគេ​រកបាន​លទ្ធផល​ស្មើ​១-១​ជាមួយ​ក្រុម Barcelona ហើយ​និង​បានធ្វើ​ឲ្យ​ពួកគេ​ឡើងទៅ​វគ្គ​១៦​ចុងក្រោយ​នៃ​ការប្រកួត​ក្លិប​កំពូល​អឺរ៉ុប​មួយ​នេះ។

កីឡាករ Lionel Messi ត្រូវបាន​លប់ឈ្មោះ​ចេញពី​ក្រុម Barcelona​សម្រាប់​ការប្រកួត​នៅក្នុង​ទឹកដី Camp Nou​នេះ ប៉ុន្តែ​គ្រាប់​បាល់​នាំមុខ​ដ៏​គួរ​ភ្ញាក់ផ្អើល​របស់​កីឡាករ Ousmane Dembele ប្រុង​ធ្វើ​ឲ្យ​ក្រុម Spurs ត្រូវ​ហាលអាវ​ទៅហើយ រហូតដល់​មាន​គ្រាប់​បាល់​ស្មើ​របស់​កីឡាករ Moura​។​

ក្រុម​របស់លោក Mauricio Pochettino ត្រឹមតែ​អាច​ផ្គូផ្គង​នឹង​លទ្ធផល​របស់​ក្រុម Inter Milan​នៅក្នុង​ទឹកដី​ខ្លួនឯង​ជាមួយ​ក្រុម PSV Eindhoven ក្នុង​ពូ​ល B​ប៉ុណ្ណោះ ពេលដែល​ក្រុម​អ៊ីតាលី​មួយ​នេះ សម្រេចបាន​លទ្ធផល​ស្មើ​១-១​។​

វា​បានធ្វើ​ឲ្យ​ក្លាយជា​ការប្រកួត​ដ៏​ព្រលឹងចុងសក់​មួយ ពេលដែល​ក្រុម Spurs​ព្យាយាម​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ពួកគេ ដើម្បី​តាម​ស្មើ ឬ​សម្រេចបាន​ជ័យជំនះ​នោះ​។​

នៅពេលដែល​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ក្រុម​កីឡាករ​របស់​ពួកគេ បានបង្ហាញ​ពី​អារម្មណ៍​រំភើប​សប្បាយរីករាយ​ជាទីបំផុត ដែល​ពួកគេ​មិន​នឹកស្មានថា ពួកគេ​អាចមាន​ឱកាស​ឡើងដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League​បែបនេះ​ទាល់តែសោះ​។​

លោក Pochettino បាន​និយាយថា គ្មាន​នរណាម្នាក់​ជឿជាក់​លើ​ពួកយើង​ថា នឹង​អាច​ធ្វើបាន​នោះទេ​។ អ្នក​រាល់គ្នា បាន​និយាយ​រួចទៅហើយ​ថា វា​គឺជា​បេសកកម្ម​មួយ ដែល​មិនអាច​ទៅរួច ប៉ុន្តែ​យើង​នៅទីនេះ ហើយ​ទីបញ្ចប់​ក៏​អាច​សម្រេច​វា​បាន​ពិន​មែន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu